SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រាជរដ្ឋាភិបាល សម្រេចបង្កើតមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល


រាជរដ្ឋាភិបាល សម្រេចបង្កើតមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-23

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-23

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាលមួយ ឈ្មោះថាមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ម.ជ.វ.ប.ន.) ដើម្បីសិក្សាស្រាវជ្រាវ ធ្វើតេស្ត ឬវិភាគផ្សេងៗ ដែលបម្រើឱ្យការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អនុក្រឹត្យ ស្តីពីការសម្រេចនេះ ត្រូវបានចុះហត្ថលេខាដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

តាមអនុក្រឹត្យ ស្តីពី ការបង្កើតមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល បានបញ្ជាក់ថា ម.ជ.វ.ប.ន. ដែលមានឈ្មោះជាភាសាអង់គ្លេសថា SCIENCE, TECHNOLOGY AND INNOVATION NATIONAL LABORATORY (STINL) ត្រូវបានស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនៅក្រោមអាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ម.ជ.វ.ប.ន. គឺជានីតិបុគ្គលនៃនីតិសាធារណៈនិងមានថវិកាស្វយ័តដែលត្រូវឆ្លុះបញ្ចាំងជាឧបសម្ព័ន្ធ នៃថវិការបស់ក្រសួងឧស្សាហកម្ម និងត្រូវបានភារកិច្ចដូចជា៖ ធ្វើតេស្ត ឬវិភាគផ្នែករូប គីមីសាស្ត្រ មីក្រូជីវសាស្ត្រ មេកានិក អគ្គិសនី អេឡិចត្រូនិក ដើម្បីកំណត់គុណភាព និងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល តាមការស្នើសុំនិងភាពចាំបាច់ និងសហប្រតិបត្តិការជាមួយមន្ទីរពិសោធន៍នៃស្ថាប័នជាតិ អន្តរជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់របស់ជាតិលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ម.ជ.វ.ប.ន. ក៏ត្រូវទទួលរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ ដើម្បីអភិវឌ្ឍន៍ និងឆ្លើយតបតម្រូវការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់មន្ទីរពិសោធន៍ដទៃទៀត ដោយមានការវាយតម្លៃ ទទួលស្គាល់ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។ បន្ថែមពីការចូលរួមអភិវឌ្ឍន៍មន្ទីរពិសោធន៍របស់ស្ថាប័នជាតិនានាដែលបម្រើឱ្យការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរពិសោធន៍ជាតិមួយនេះ ក៏មានភារកិច្ចរៀបចំ និងអភិវឌ្ឍន៍មន្ទីរពិសោធន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពសាធារណៈផងដែរ។

ម.ជ.វ.ប.ន. ត្រូវសហការសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ គាំទ្របច្ចេកទេស និងផ្តល់អនុសាសន៍សម្រាប់ការអភិវឌ្ឍផលិតផល ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគាំទ្រដល់គ្រឹះស្ថានអប់រំសាធារណៈឯកជនលើការធ្វើតេស្តឬវិភាគក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ តាមអនុក្រឹត្យដដែល បង្ហាញថា ម.ជ.វ.ប.ន. នឹងកៀរគរធនធានជាតិ និងអន្តរជាតិដើម្បីគាំទ្រដល់បេសកកម្មរបស់ខ្លួន ក្នុងការបំពេញភារកិច្ចចាំបាច់ផ្សេងទៀត តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី