SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចិនចំនួន១១ កំពុងស្វែងយល់សក្តានុពលវិនិយោគនៅកម្ពុជា លើវិស័យសណ្ឋាគារឧស្សាហកម្មគីមី និងវិស័យផ្សេងៗ


ក្រុមហ៊ុនចិនចំនួន១១ កំពុងស្វែងយល់សក្តានុពលវិនិយោគនៅកម្ពុជា លើវិស័យសណ្ឋាគារឧស្សាហកម្មគីមី និងវិស័យផ្សេងៗ
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-21

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនចិនចំនួន១១ មកពីទីក្រុងសៀងហៃ ឆឹងទូ ហាងចូវ និងខេត្តចេជាង ដែលបានមកទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា កំពុងស្វែងយល់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា លើវិស័យជាច្រើន រួមមាន៖ វិស័យសណ្ឋាគារ, ថ្នាំពេទ្យ, សម្ភារវេចខ្ចប់, ឧស្សាហកម្មគីមី, គ្រឿងសង្ហារិម, អេប៉ុង និងផលិតខ្មៅដៃ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ក បានសន្យានឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគផ្សេងឱ្យបាន ១០០ក្រុមហ៊ុន ឱ្យមកបណ្តាក់ទុនក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុងក្នុងឆ្នាំ២០២៤នេះ ដែលបច្ចុប្បន្នតំបន់នេះ មានការបណ្ដាក់ទុនវិនិយោគ ចំនួន ២៨ក្រុមហ៊ុន។ លោក ជូ ចាងជីន ក៏បានលើកឡើងថា ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលផ្នែកភាសា និងផ្នែកជំនាញបច្ចេកទេស នៅពេលឆាប់ៗខាងមុខ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោក ជូ ចាងជីន ក៏បានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្ន គឺមានការបណ្ដាក់ទុនវិនិយោគពេញក្នុងតំបន់។ ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ករូបនេះ បានបន្ថែមអំពីការអភិវឌ្ឍឧស្សាហកម្មដែលទាមទារឱ្យមាននិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធដីកជញ្ចូនដែលមានភាពអំណោយផល និងការទាក់ទាញឱ្យបានច្រើនថែមទៀតនូវឧស្សាហកម្មគាំទ្រដែលនឹងជួយធានាដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

ក្នុងជំនួបពិភាក្សាខាងលើនេះ ឯកឧត្តម ជា វុទ្ធី បានអរគុណចំពោះលោក ជូ ចាងជីន ដែលបានចូលរួម អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២ នៅកម្ពុជា រួមមាន៖ទី១, តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទី២, តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលទើបទទួលបានគោលការណ៍អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីខែឧសភា ឆ្នាំ២០២៤នេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី