2023-08-13
SME News
2023-08-13
SME News
ភ្ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានឱ្យបំផ្លាញចោលត្រីពីរ៉ាន់ញ៉ាជាប្រភេទត្រីកាចសាហាវ និងស៊ីសាច់ជាអាហារ ក្រោយកាលពីពេលថ្មីៗនេះ ឃើញមានការផ្សព្វផ្សាយលើបណ្តាញ TikTok និងហ្វេសប៊ុក អំពីការនាំចូល និងលក់ចែកចាយប្រភេទត្រីពីរ៉ាន់ញ៉ា(Piranha)នេះ។ ទាក់ទិននឹងការនាំចូលនិងចែកចាយត្រីប្រភេទពីរ៉ាន់ញ៉ា ដែលមានលក្ខណៈកាចសាហាវ និងស៊ីសាច់ជាអាហានេះ រដ្ឋបាលជលផល បានចុះត្រួតពិនិត្យនិងអនុវត្តច្បាប់ដល់ទីកន្លែងតាំងពីថ្ងៃទី០៦ខែសីហា ឆ្នាំ២០២៣មកម្ល៉េះ ហើយបានម្ចាស់អាជីវកម្មបានធ្វើកិច្ចសន្យាឈប់នាំចូល និងបានបំផ្លាញត្រីនេះ តាមវិធានការរបស់រដ្ឋបាលជលផល។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង នៅថ្ងៃទី១៣ ខែសីហានេះ។
ទន្ទឹមនឹងនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏បានហាមឱ្យសាធារណជន និងអាជីវករទាំងអស់ មិនឱ្យនាំចូលប្រភេទត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីផ្សេងទៀត ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចមនុស្សសត្វ និងបរិស្ថាន។ ក្រសួងកសិកម្ម បញ្ជាក់ថា ក្នុងករណីដែលប្រជាពលរដ្ឋដឹងអំពីការនាំចូលត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីកាចសាហាវផ្សេងទៀត យកមកចិញ្ចឹម ឬចិញ្ចឹមលម្អ ត្រូវរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផល ដើម្បីចាត់វិធានការតាមច្បាប់។ ចំពោះ អ្នកដែលបាននិងកំពុងចិញ្ចឹមប្រភេទត្រីទាំងនេះ ហាមយកទៅលែងក្នុងបឹងធម្មជាតិ និងត្រូវប្រគល់ឱ្យរដ្ឋបាលជលផល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី