SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អាជីវកម្មគ្មានអាជ្ញាបណ្ណចំនួន៥ នឹងប្រឈមមុខវិធានការផ្លូវច្បាប់ បើបន្តគេចវេះបង់ប្រាក់ផាកពិន័យ ១០លានរៀល


អាជីវកម្មគ្មានអាជ្ញាបណ្ណចំនួន៥ នឹងប្រឈមមុខវិធានការផ្លូវច្បាប់ បើបន្តគេចវេះបង់ប្រាក់ផាកពិន័យ ១០លានរៀល
ធនាគារ-ហិរញ្ញវត្ថុ

2024-06-04

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-06-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ម្ចាស់ក្រុមហ៊ុន/សហគ្រាសចំនួន៥ ដែលប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគ ដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ប្រឈមមុខនឹងវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ប្រសិននៅបន្តគេចវេះមិនបង់ប្រាក់ផាកពិន័យ ១០លានរៀល/អាជីវកម្ម។

បើតាម ន.អ.ប. អាជីវកម្មគ្មានអាជ្ញាបណ្ណចំនួន៥ រួមមាន៖ សហគ្រាស ហាងបញ្ចាំ អ៊ុហ្ស៊ី វិលីណា នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប, សហគ្រាស បញ្ចាំ ភ័យ រ៉ាយ ភី ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប, ក្រុមហ៊ុន មេហ្គា ហ្វាយនែន សាខាស្វាយលើ សង្កាត់ស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប, សហគ្រាស ហាងបញ្ចាំ បង រិទ្ធី នៅសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចែឌី ទទួលបញ្ចាំ គ្រឿងអលង្ការ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាជីវកម្មចំនួន៥នេះ ត្រូវមកបង់ប្រាក់ផាកពិន័យក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤តទៅ ជាកំហិត។ ន.អ.ប. បានចេញលិខិតផាកពិន័យ និងលិខិតក្រើនរំលឹកការបង់ប្រាក់ផាកពិន័យចំពោះការប្រព្រឹត្តល្មើសខាងលើរួចមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ម្ចាស់អាជីវកម្មទាំង៥ មិនទាន់បានបង់ប្រាក់ផាកពិន័យនៅឡើយ។ នេះជាការបញ្ជាក់របស់ ន.អ.ប. កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី