SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«សហគមន៍កសិកម្មទំនើបស្វាយចន្ទី» មួយទៀតនៅកំពង់ធំ ត្រូវបានបង្កើតក្នុងទំហំផ្ទៃដីដាំដុះជាង៤០០ហិកតា


«សហគមន៍កសិកម្មទំនើបស្វាយចន្ទី» មួយទៀតនៅកំពង់ធំ ត្រូវបានបង្កើតក្នុងទំហំផ្ទៃដីដាំដុះជាង៤០០ហិកតា
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-03

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-03

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ប្រជាកសិករដាំស្វាយចន្ទីចំនួន ៦៦គ្រួសារ មានផ្ទៃដីដាំដុះរួមគ្នាជាង ៤០០ហិកតា នឹងរួមគ្នាបង្កើតជា «សហគមន៍កសិកម្មទំនើបស្វាយចន្ទី» នៅក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ បើតាមការលើកឡើងរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ខេត្តកំពង់ធំ នឹងមានសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ បើរាប់ទាំងសហគមន៍នៅក្នុងឃុំទំរីងនេះ។

ក្នុងការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា កសិករចំនួន ៦៦គ្រួសារ នឹងធ្វើការរួមគ្នា រួមទិញ រួមដាំ និងរួមលក់ក្រោមការគ្រប់គ្រង និងដឹកនាំនៃដំបូលសហគមន៍តែមួយ។ មុនក្រុមការងារបញ្ចប់ការរៀបចំផែនការអាជីវកម្មរបស់សហគមន៍ខាងលើ កសិករដទៃទៀតក៏អាចសុំចូលរួមជាសមាជិក ក្នុង«សហគមន៍កសិកម្មទំនើបស្វាយចន្ទី» នៅក្នុងឃុំទំរីងនេះបានផងដែរ។ កាលកន្លងទៅ នៅក្នុងឃុំទំរីង មានតែកសិករម្នាក់ប៉ុណ្ណោះ ដែលចាប់អារម្មណ៍ចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទី ប៉ុន្តែក្រោយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះផ្សព្វផ្សាយមិនតិចជាង ៥លើករួចមក ក៏មានកសិករចំនួន ៦៦គ្រួសារ ចូលរួម។

«សហគមន៍កសិកម្មទំនើប» គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នាទ្រង់ទ្រាយធំក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងបានដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២៣។ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម មានប្រសាសន៍ថា ការចងក្រងជាសហគមន៍កសិកម្មទំនើប កសិករនឹងទទួលបានអត្ថប្រយោជន៍ រួមមាន៖ ដំណោះស្រាយបញ្ហាខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ថ្លៃដើមផលិតខ្ពស់ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងអនុញ្ញាតឱ្យកសិករជាសមាជិកសល់ពេលវេលាបង្កើនប្រាក់ចំណូលផ្សេងៗបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី