SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ទីភ្នាក់ងារ AFD ប្តេជ្ញាបន្តកិច្ចសហការអភិវឌ្ឍវិស័យ«មីក្រូហិរញ្ញវត្ថុ»នៅកម្ពុជា


ទីភ្នាក់ងារ AFD ប្តេជ្ញាបន្តកិច្ចសហការអភិវឌ្ឍវិស័យ«មីក្រូហិរញ្ញវត្ថុ»នៅកម្ពុជា
A+ A-

ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD) ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្ថែមទៀត។ កិច្ចសហការនេះ ធ្វើឡើងតាមរយៈការផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសសំដៅពង្រឹង និងពង្រីកលទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយ។

ក្នុងជំនួបពិភាក្សាការងារជាមួយនឹងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD) បញ្ជាក់ថា AFD ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្ថែមទៀត និងសន្ទនាដោយបើកចំហជាមួយធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ បន្ថែមពីនេះ AFD ក៏នឹងធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកហិរញ្ញប្បទានបៃតង ថាមពល ទឹកស្អាត និងអគ្គីសនី ជាដើមផងដែរ។

ជំនួបនាទីស្នាក់ការរបស់ធនាគារជាតិនៃកម្ពុជា ដែលមានវត្តមានឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលរួមផងនោះ លោកជំទាវបណ្ឌិត ជា សិរី បានឱ្យដឹងថា វត្តមានរបស់ AFD ដែលបានចូលរួមគាំទ្រការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានាពេលកន្លងមក និងតទៅមុខទៀត បានរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើឱ្យប្រសើរឡើងនៃជីវភាពប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច។

លោកជំទាវទេសាភិបាល ក៏បានស្នើបង្កើនកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់ការបណ្តុះបណ្តាល ជាពិសេសសម្រាប់មជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ របស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រីកវិសាលភាព និងគុណភាពសិក្សារួមទាំងការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សា និងមុខវិជ្ជាសិក្សាផងដែរ។ ជាមួយគ្នានេះ លោកជំទាវទេសាភិបាល ជា សិរី ក៏បានស្នើឱ្យ AFD ជួយពង្រឹងសមត្ថភាពមន្រ្តីបុគ្គលិកលើផ្នែកគ្រប់គ្រងសារមន្ទីនិងជំនាញទាក់ទងធនាគារកណ្តាលតាមរយៈការផ្តល់អាហារូបករណ៍ ឬការចែករំលែកជំនាញពីជំនាញការប្រទេសបារាំង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី