2024-05-19
គិត បុប្ផា
2024-05-19
គិត បុប្ផា
ភ្នំពេញ៖ «នំអាកោត្នោតភូមិព្រះដាក់» គឺជាអត្តសញ្ញាណជនបទដ៏ទាក់ទាញមួយរបស់អ្នកបន្ទាយស្រី ដែលអ្នកទេសចរជាតិ និងអន្តរជាតិមិនគួររំលង ដោយសារតែនំអាកោត្នោតនេះ ត្រូវបានគេធ្វើឡើងក្តៅៗថ្មីៗ ទន់ល្មើយ ផ្អែមល្មម មានអនាម័យ មានសុវត្ថិភាព និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ១០០%។
បើតាមការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វត្ថុធាតុដើមដែលយកធ្វើជា «នំអាកោត្នោតភូមិព្រះដាក់» គឺដាំដោយប្រជាជនខ្មែរ និងផលិតដោយប្រជាជនខ្មែរផ្ទាល់ និងបានរួមចំណែកជួយលើកស្ទួយជីវភាពរបស់ប្រជាជនក្នុងសហគមន៍ផងដែរ។ ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងដូច្នេះថា៖«ខ្ញុំសប្បាយចិត្តដែលអ្នកភូមិ ចេះប្រើប្រាស់វត្ថុធាតុដើមផ្លែត្នោតដែលមានស្រាប់ក្នុងស្រុក រក្សាបានទាំងអនាម័យ និងការវេចខ្ចប់បែបជនបទមិនប៉ះពាល់ដល់បរិស្ថាន»។
«អាកោត្នោត» កំពុងតែក្លាយជាអត្តសញ្ញាណថ្មីរបស់ស្រុកបន្ទាយស្រី ដែលបានរីកដុះដាលយ៉ាងខ្លាំងនៅក្នុងភូមិព្រះដាក់ ដោយបានបង្កើតជាមុខរបរ និងប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់ដល់ជីវភាពរបស់ប្រជាសហគមន៍ផងដែរ។ សាធារណជន អាចជាវ«នំអាកោត្នោតភូមិព្រះដាក់»ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច ឬទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៧៨ ២៤៨ ០៤១ ឬ០៧៧ ៤៧២ ៨៤១៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី