2024-05-15
ទូច សូរិយា
2024-05-15
ទូច សូរិយា
ភ្នំពេញ៖ បារីអេឡិចត្រូនិក បង្កគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះ ការលូតលាស់របស់ទារកក្នុងផ្ទៃ ប៉ះពាល់ដល់ការលូតលាស់ខួរក្បាលចំពោះយុវវ័យ និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល ដែលនាំឱ្យមានការថយចុះនៃការផ្ចង់អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងប្រឈមនឹងការញៀននឹងសារធាតុញៀន និងអាចប៉ះពាល់ដល់សុខភាពដោយសារធាតុនីកូទីន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា បារីអេឡិចត្រូនិក ឬវេប ជាឧបករណ៍ដែលប្រើប្រាស់ថាមពលថ្ម បង្កើតជាកម្ដៅដុតអង្គធាតុរាវ ដើម្បីបង្កើតជាចំហាយសម្រាប់ជក់ ឬបឺត ដែលចំហាយចេញពីបារីអេឡិចត្រូនិកនេះ មានសារធាតុដែលបង្កឱ្យមានគ្រោះថ្នាក់ដូចជា៖ នីកូទីន, ភាគល្អិតតូចៗដែលអាចស្រូបចូលជ្រៅទៅក្នុងសួត, សារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលអាចបណ្ដាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ បង់សែន (Benzene) ជាសារធាតុសរីរាង្គមានក្នុងផ្សែងរថយន្ត, សារធាតុគីមី ដែលបណ្ដាលឱ្យកើតជំងឺមហារីកដូចជា Acetaldehyde និង Formaldehyde និងក្រុមលោហៈធ្ងន់ រួមមាន នីកែល សំណប៉ាហាំង និងសំណ។
តាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល បានបន្ថែមថា សារធាតុនីកូទីន ដូចជាសារធាតុញៀនដ៏ទៃទៀតនឹងបណ្តាលឱ្យមានការប្រែប្រួលផ្លូវចិត្ត(Mood), ភាពមួរម៉ៅ, រសាប់រសល់, ថប់បារម្ភ ឬអស់សង្ឃឹម, វិបត្តិនៃការគេង, ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។
ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានហាមឃាត់ការជួញដូរ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិកនៅកម្ពុជា ព្រោះផលិតផលនេះ បង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី