2024-05-13
ទូច សូរិយា
2024-05-13
ទូច សូរិយា
ភ្នំពេញ៖ ខេត្តបាត់ដំបង បានរៀបចំតំបន់ទេសចរណ៍ភ្នំសំពៅ ដោយបំពាក់ទៅដោយភ្លើងពណ៌កម្សាន្តពេលរាត្រី ឱ្យដូចជាផ្សាររាត្រីបែបធម្មជាតិ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរក្នុង និងក្រៅស្រុក ពិសេស បង្ហាញពិភពលោក ឱ្យស្គាល់នូវផលិតផល និងម្ហូបអាហារដែលជាស្នាដៃកូនខ្មែរ។ នេះបើតាមការលើកឡើងរបស់លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លោក ហម អរុណ បានលើកឡើងថា ការកែច្នៃបន្ថែមនេះ គឺបានសាងសង់ជាតូបដាក់តាំងលក់ផលិតផលក្នុងស្រុក (ភូមិមួយផលិតផលមួយ) រួមនិងម្ហូបអាហារឆ្ងាញ់ៗយ៉ាងសម្បូរបែបផងដែរ។ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានអំពាវនាវដល់ភ្ញៀវក្នុងស្រុកទាំងអស់ ចូលរួមមកកម្សាន្ត នឹងជួយលើកកម្ពស់ផលិតផល និងម្ហូបអាហារក្នុងស្រុកឱ្យកាន់តែផុសផុលបន្ថែមទៀត។
ការកែច្នៃតំបន់ទេសចរណ៍ភ្នំសំពៅ ឱ្យក្លាយជាផ្សាររាត្រីបែបធម្មជាតិនេះ បានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១១-១២ ខែឧសភា ដែលរមណីយដ្ឋានភ្នំសំពៅនេះ ជាឈ្មោះភ្នំមួយស្ថិតក្នុង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានចម្ងាយ ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ត្រូវបានដាក់បញ្ចូលជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដ៏ពេញនិយម សម្រាប់បម្រើដល់វិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី