SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពិព័រណ៍វប្បធម៌ទេសចរណ៍កម្ពុជា-ចិន នឹងធ្វើនៅប្រាសាទបាយ័ន ដោយមានសម្តែងក្បាច់គុនសៅលីញ-ល្បុក្កតោរួមគ្នា


ពិព័រណ៍វប្បធម៌ទេសចរណ៍កម្ពុជា-ចិន នឹងធ្វើនៅប្រាសាទបាយ័ន ដោយមានសម្តែងក្បាច់គុនសៅលីញ-ល្បុក្កតោរួមគ្នា
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំ«ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor» ក្នុងបរិវេណខាងជើងប្រាសាទបាយ័ន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៧:៣០នាទីព្រឹក ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន របស់ប្រទេសចិន និងខេត្តសៀមរាប របស់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ចេញផ្សាយ កាលពីថ្ងៃទី១៨ មេសា។

តាមការចុះផ្សាយដដែល បានបញ្ជាក់ថា ការរៀបចំ«ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor» ក្នុងគោលបំណងបន្តជំរុញការអនុវត្ត ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤។ ក្នុងកម្មវិធីនេះ ក៏មានការសម្ដែងរួមគ្នារវាងក្បាច់គុនសៅលីញរបស់ចិន ក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធសរុបជាង ៥០០នាក់ ក្នុងនោះ សាធារណជនអាចចូលរួមទស្សនាដោយសេរី។

ក្រសួងទេសចរណ៍ អំពាវនាវឱ្យសា្ថប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើន ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» និង«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី