SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ហ្វីលីពីន ពិភាក្សាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា


កម្ពុជា-ហ្វីលីពីន ពិភាក្សាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-22

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-ហ្វីលីពីន បានពិនិត្យពិភាក្សាលើកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀង ស្ដីពី៖ការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA)» ជុំទី៣ ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងហ្វីលីពីន កាលពីថ្ងៃទី១៧-១៩ ខែមេសា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម Gerald Alan A. Quebal អនុរដ្ឋមន្ត្រីនៃក្រសួងហិរញ្ញវត្ថុហ្វីលីពីន បានលើកឡើងអំពីរបាយការណ៍សង្ខេបនូវលទ្ធផលនៃការចរចាជុំទី១ និងជុំទី២ ដោយផ្ដោតលើ ចំណុចដែលបានឯកភាព ហើយភាគីទាំងពីរបានចាប់ដំណើរការកិច្ចចរចាដែលបានគ្រោងទុក។ លើសពីនេះ ឯកឧត្តម Gerald Alan A. Quebal ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀង DTA ក្នុងការជួយជំរុញនិង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងហ្វីលីពីន។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាយ៉ាងលម្អិតលើគ្រប់ចំណុចដែលពុំទាន់ឯកភាពក្នុងជុំទី១ និងទី២ កន្លងមក និងបានពិនិត្យនិងពិភាក្សាបន្ថែមលើចំណុចដែលភាគីហ្វីលីពីន ស្នើសុំធ្វើបច្ចុប្បន្នភាពតាមគំរូកិច្ចព្រមព្រៀង DTA របស់ខ្លួន ជាលទ្ធផល មាត្រាទាំងអស់នៃកិច្ចព្រមព្រៀង DTA ត្រូវបានឯកភាពគ្នាទាំងស្រុង។

លោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ បានលើកឡើងថា កិច្ចខិតខំរបស់ភាគីហ្វីលីពីនក្នុងការរៀបចំឱ្យមានកិច្ចប្រជុំចរចា កិច្ចព្រមព្រៀង DTA ជុំទី៣ ជាលក្ខណៈរូបវន្តនាពេលនេះ គឺជាការផ្តល់ជូនគណៈប្រតិភូកម្ពុជានូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី