SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារអន្តរជាតិចំនួន ២១ជាស្តង់ដារជាតិ ដើម្បីជំរុញភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម


ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារអន្តរជាតិចំនួន ២១ជាស្តង់ដារជាតិ ដើម្បីជំរុញភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-01

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-01

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្ដង់ដារចំនួន ២១ជាស្តង់ដារជាតិ (CS) កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដើម្បីជំរុញភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម លើកកម្ពស់ភាពអនុលោមតាមបទប្បញ្ញត្តិអន្តរជាតិ ដោយពង្រឹងសមាហរណកម្មកម្ពុជា ទៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។

ស្តង់ដារទាំងនោះ រួមមានស្តង់ដារ ISO ចំនួន៣ សម្រាប់ប្រព័ន្ធបំពង់ទុយោប្លាស្ទិករងសម្ពាធ បំពង់ចែកចាយទឹកស្អាត បំពង់បង្ហូរទឹក លូទឹកកខ្វក់, ស្តង់ដារសម្រាប់ទឹកត្រី ទឹកស៊ីអ៊ីវ និងស្រាអង្ករ, ស្តង់ដារ ISO ចំនួន៧ សម្រាប់ការគ្រប់គ្រងគុណភាព និងការបំពេញចិត្តអតិថិជន, ស្ដង់ដារ UNECE ចំនួន៥ សម្រាប់ឧបករណ៍ចំណាំងផ្លាត ឧបករណ៍បំភ្លឺ និងផ្តល់សញ្ញាយានយន្ត និងរ៉ឺម៉កសណ្តោង និងគន្លឹះទ្វារយានយន្ត

និងស្តង់ដារ ISO ចំនួន៣ សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រតិបត្តិការឌីជីថល ដើម្បីធានាសុវត្ថិភាពនៃការធ្វើអាជីវកម្មពីធុរកិច្ចទៅអ្នកប្រើប្រាស់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាស្តង់ដារជាតិ លើកឡើងថា ក្រុមប្រឹក្សាស្តង់ដារជាតិ បានបន្តអនុម័តស្តង់ដារថ្មីៗជាបន្តបន្ទាប់ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យនានារបស់សេដ្ឋកិច្ចជាតិ ទាក់ទាញការវិនិយោគ គាំទ្រការនាំចេញ និងធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម បន្ថែមថា ក្រសួងឧស្សាហកម្ម នឹងស្នើឱ្យកម្ពុជា ចូលជាសមាជិកពេញសិទ្ធិរបស់អង្គការ ISO ក្នុងឆ្នាំ២០២៥នេះ ដើម្បីពង្រឹងតួនាទី និងសិទ្ធិរបស់កម្ពុជា រួមទាំងសិទ្ធិបោះឆ្នោត និងការតវ៉ាផ្សេងៗ ចំពោះស្តង់ដារ និងបទប្បញ្ញត្តិ ដែលអាចប៉ះពាល់ដល់ប្រយោជន៍កម្ពុជា ខណៈដែលអាស៊ានកំពុងជំរុញការអនុវត្តស្តង់ដារសុខដុមនីយកម្មតំបន់ និងស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ផងដែរ។

ក្នុងកិច្ចប្រជុំលើកទី៣០នោះ ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកឡើងពីសារសំខាន់នៃការវាយតម្លៃទទួលស្គាល់សម្រាប់មន្ទីរពិសោធន៍ទាំងអស់ និងកិច្ចសហការ រួមទាំងភាពជាដៃគូជាមួយមន្ទីរពិសោធន៍ឯកជន ដើម្បីបង្កើនសមត្ថភាពមន្ទីរពិសោធន៍របស់កម្ពុជាផងដែរ។ ក្រុមប្រឹក្សាស្តង់ដារជាតិ ក៏បានលើកឡើងពីភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពសេវាមន្ទីរពិសោធន៍នានានៅក្នុងប្រទេស ដើម្បីអភិវឌ្ឍន៍ស្តង់ដារ តាមរយៈការបង្កើនប្រសិទ្ធភាពប្រើប្រាស់ធនធានរបស់មន្ទីរពិសោធន៍ទូទាំងប្រទេស ព្រមទាំងការបង្កើតយន្តការសម្របសម្រួល និងដោះស្រាយបញ្ហាក្នុងចំណោមមន្ទីរពិសោធន៍នានា។

គួរបញ្ជាក់ថា បញ្ជីស្តង់ដារដែលបានអនុម័តទាំងអស់ ត្រូវបានដាក់ផ្សាយនៅលើគេហទំព័ររបស់ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីបង្កើនភាពងាយស្រួលក្នុងការស្វែងរក និងលើកកម្ពស់ការយល់ដឹងអំពីស្តង់ដារទាំងនេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី