2024-04-17
គិត បុប្ផា
2024-04-17
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានសម្រេចបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងផែនការ ដែលមានសមាសភាពសរុបចំនួន ១៩នាក់ ក្នុងគោលបំណងគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការផ្សព្វផ្សាយ អំពាវនាវ និងបំផុសចលនាកៀរគរការបរិច្ចាគពីមន្ត្រីគ្រប់ជាន់ថ្នាក់ចំណុះក្រសួង។
បើតាមសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងផែនការ មានភារកិច្ចរាយការណ៍អំពីវឌ្ឍនភាពនៃការចូលរួមបរិច្ចាគ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសប្បុរសជន ដែលចូលរួមបរិច្ចាគដោយមានឈ្មោះ ជាភាសាខ្មែរ អក្សរឡាតាំង ភេទ ចំនួនថវិកាបរិច្ចាគ និងលេខទូរសព្ទ បញ្ជូនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបូកសរុប និងផ្សព្វផ្សាយជាសាធារណៈ ឱ្យបានទាន់ពេលវេលាក្នុងទិសដៅតម្លាភាព និងផ្តល់ទំនុកចិត្តដល់សាធារណជន។ បើតាមសេចក្តីសម្រេចដដែល ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ត្រូវបំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។
នៅក្នុងគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងផែនការនេះ មានឯកឧត្តមរដ្ឋមន្ត្រី ប៊ិន ត្រឈៃ ជាប្រធាន, លោកជំទាវរដ្ឋលេខាធិការ ជួន សារុន និងឯកឧត្តមរដ្ឋលេខាធិការ លេង ផាលី និងឯកឧត្តមរដ្ឋលេខាធិការ ទាន សុសេរី ដែលជានាយកខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួងផែនការ ជាអនុប្រធាន ខណៈដែលមានលោក មន្ត ច័ន្ទសារៈ ប្រធាននាយកដ្ឋានផែនការសង្គមកិច្ច នៃអគ្គនាយកដ្ឋានផែនការលេខាធិការ ជាលេខាធិការនៃគណៈកម្មការទ្រទ្រង់មូលនិធិនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី