2024-03-26
គិត បុប្ផា
2024-03-26
គិត បុប្ផា
ភ្នំពេញ៖ ក្រុមគ្រួសាររបស់ស្រ្តីរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ បានទទួលថវិកាឧបត្ថម្ភពីកម្មវិធី «ប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពសប្បុរសធម៌» លើកទី៨ ដែលបានបញ្ចប់ទៅដោយជោគជ័យ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ខ.ភ.ម.)។
កម្មវិធី ប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ដែលរួមគ្នាលើកកម្ពស់វិស័យកីឡារបស់កម្ពុជា និងរ៉ៃអង្គាសថវិកាជូនដល់គ្រួសារស្ត្រីរងគ្រោះដោយភ្លើងឆាបឆេះផ្ទះ ស្ថិតនៅភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ កម្មវិធីនេះដែរ មានក្រុមបាល់ទាត់ចំនួន ៤ក្រុមចូលរួម ដូចជា CFA, យុវជនសាមគ្គី, អ.ម.ត ខេត្តព្រះសីហនុ និង ស.ស.យ.ក ខេត្តកណ្តាល។
កម្មវិធីនេះ ត្រូវបានចូលរួមឧបត្ថម្ភថវិកាដោយអង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី (SME News), GTV Motor, DNL Dynamic Network Logistics, មជ្ឈមណ្ឌលឆៀកយានយន្ត HK បឹងបៃតង សែនសុខ, KC MOTORS និងបណ្តាសប្បុរសជន និងក្រុមហ៊ុនផ្សេងៗទៀត ដើម្បីរួមចំណែកជួយដល់ក្រុមគ្រួសារស្ត្រីរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី