SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

SME News ចូលរួមឧបត្ថម្ភថវិកា និងគាំទ្រកម្មវិធីការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពសប្បុរសធម៌


SME News ចូលរួមឧបត្ថម្ភថវិកា និងគាំទ្រកម្មវិធីការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពសប្បុរសធម៌
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-22

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី (SME News) បានចូលរួមឧបត្ថម្ភថវិកា និងគាំទ្រយ៉ាងពេញទំហឹងនូវកម្មវិធីការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពសប្បុរសធម៌ ដែលធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង៩:០០ ព្រឹកតទៅ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ខ.ភ.ម.) [ស្តាតចាស់] និងបើកឱ្យសាធារណជនចូលរួមដោយសេរី។

កម្មវិធីនេះ ធ្វើឡើងក្រោមពាក្យស្លោក«កីឡារស់ក្នុងសន្តិភាព» និងរួមគ្នាដើម្បីលើកកម្ពស់វិស័យកីឡានៅកម្ពុជា ជាពិសេសការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពសប្បុរសធម៌ រៀបចំឡើងដោយ៖ ក្រុមយុវជនសាមគ្គី គោលបំណងរ៉ៃអង្គាសថវិកាជូនដល់គ្រួសារលោកស្រី ឡៃ ចន្ទី ដែលទើបនឹងសម្រាលកូនខ្ចីបានមួយខែ ហើយត្រូវរងរបួសរលាកភ្លើងទាំងម្តាយនិងកូន ដោយសារការដុតសំរាមហើយខ្យល់បក់មកឆាបឆេះ ជញ្ជាំងផ្ទះរបស់គាត់។

លើសពីនេះ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី (SME News) បានចូលរួមគាំទ្រនូវ «ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពសប្បុរសធម៌» គឺដើម្បីរួមចំណែកជួយដល់ក្រុមគ្រួសាររបស់លោកស្រី ឡៃ ចន្ទី ក៏ដូចជាចូលរួមលើកកម្ពស់វិស័យកីឡាដែលរស់ក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅភាពរីកចម្រើន ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី