SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គណៈអធិបតី, វាគ្មិន, ភ្ញៀវកិត្តិយស, អតិថជន, អ្នកសារព័ត៌មាន និងសាធារណជន រាប់រយនាក់ចូលក្នុងពិធីបើកបង្ហាញនូវម៉ូឌែលរថយន្តរបស់ GTV


គណៈអធិបតី, វាគ្មិន, ភ្ញៀវកិត្តិយស, អតិថជន, អ្នកសារព័ត៌មាន និងសាធារណជន រាប់រយនាក់ចូលក្នុងពិធីបើកបង្ហាញនូវម៉ូឌែលរថយន្តរបស់ GTV
A+ A-

ភ្នំពេញ៖ ទិដ្ឋភាពគណៈអធិបតី, វាគ្មិន, ភ្ញៀវកិត្តិយស, អតិថជន, អ្នកសារព័ត៌មាន និងសាធារណជន រាប់រយនាក់ចូលក្នុងពិធីបើកបង្ហាញនូវម៉ូឌែលរថយន្តរបស់ GTV ដែលរថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា» នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅ ដឺព្រេមៀរ សែនសុខ អគារD។

ក្នុងពិធី«សម្ពោធ និងបើកបរសាកល្បងរថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា» នេះ មានគណៈអធិបតីចូលរួមចំនួន ៣រូប រួមមាន៖ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីវាគ្មិនជំនាញចំនួន ៥រូប ផងដែរ។

ការបង្កើត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជានេះ ដើម្បីកិត្យានុភាព ការជំរុញសេដ្ឋកិច្ច និងនវានុវត្ដន៍ វិស័យឧស្សាហកម្មយានយន្តឱ្យកាន់តែប្រសើរឡើង ពិសេសជាការចាប់ផ្តើមនៃពហុវិស័យសម្រាប់ម៉ាកយីហោរថយន្តជាតិ ក្នុងនោះប្រជាពលរដ្ឋខ្មែរអាចបើកបររថយន្តម៉ាកយីហោជាតិដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់។ ជាមួយគ្នានេះ សាធារជន អាចចូលរួមក្នុងកម្មវិធីបានដោយសេរី ដើម្បីទទួលបានបទពិសោធពីកម្លាំង និងគុណភាពបច្ចេកទេសនៃគ្រប់ម៉ូដែល របស់ GTV Motor៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី