SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រយៈពេល ៦ឆ្នាំ គម្រោងពិពិធកម្មកសិកម្មកម្ពុជា សម្រេចលទ្ធផលបាន៨៦%


រយៈពេល ៦ឆ្នាំ គម្រោងពិពិធកម្មកសិកម្មកម្ពុជា សម្រេចលទ្ធផលបាន៨៦%
សង្គមជាតិ-សេដ្ឋកិច្ច

2026-02-02

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-02-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលដឹកនាំអនុវត្តដោយក្រសួងកសិកម្ម និងមានទុនវិនិយោគប្រមាណ១០០លានដុល្លារ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក សម្រេចលទ្ធផលបាន៨៦% នៃសូចនាករគោលដៅរបស់ខ្លួន ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នក​ពាក្យ​ក្រសួង​កសិកម្ម បានឱ្យដឹងថា សមិទ្ធផលសំខាន់ៗដែលសម្រេចបានរួមមាន៖ ផែនការអាជីវកម្ម បានអនុម័តជាង ១០០ដល់សហគមន៍កសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធ បានសាងសង់ផ្លូវបាន ១៧០ គីឡូម៉ែត្រ, ប្រព័ន្ធស្រោចស្រព គ្របដណ្តប់លើផ្ទៃដីជាង ៨,០០០ ហិកតា និងមានអ្នកទទួលផលដោយផ្ទាល់កសិករជិត ២០ ០០០គ្រួសារ។

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្ថែមថា នៅមានគម្រោងជាច្រើនទៀតដែលកំពុងដឹកនាំនិងចូលរួមអនុវត្តដោយក្រសួងកសិកម្ម ដែលកំពុងជះឥទ្ធិពលជាវិជ្ជមាន ដល់ការលើកកម្ពស់ជីវភាពបងប្អូនប្រជាកសិករនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី