2024-03-21
ទូច សូរិយា
2024-03-21
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងបន្តគាំទ្ររដ្ឋបាលគយកម្ពុជា លើការងារកិច្ចសម្រួលពាណិជ្ជកម្ម ដូចជា កម្មវិធីប្រតិបត្តិករបានទទួលការអនុញ្ញាត(AEO), ការកសាងសមត្ថភាពគយ និងគម្រោងថ្មីស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការគយ ដើម្បីជំរុញការតភ្ជាប់ក្នុងតំបន់ទន្លេមេគង្គ សម្រាប់រដ្ឋបាលកម្ពុជា ឡាវ និងថៃ និងកិច្ចសហការគាំទ្រផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៩ មីនា។
ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីការកែទម្រង់ និងទំនើបកម្មរដ្ឋបាលគយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា កិច្ចប្រឹងប្រែងរបស់រដ្ឋបាលគយកម្ពុជា ក្នុងការងារកែទម្រង់និងទំនើបកម្មគយ និងសាលាជាតិគយ បានរួមចំណែកយ៉ាងសំខាន់ និងជាថ្នាលបណ្តុះបណ្តាលសម្រាប់មន្ត្រីគយនិងរដ្ឋាករកម្ពុជា ពិសេសនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់នាពេលឆាប់ៗខាងមុខ។
ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា៖«នេះជាលើកដំបូងដែលសាលាជាតិគយកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ ដែលមានរដ្ឋបាលគយជាច្រើនប្រទេសចូលរួម និងជាពេលដែលសាលាជាតិគយកម្ពុជា កំពុងបំពេញនីតិវិធី ដើម្បីក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក»។
សិក្ខាសាលាថ្នាក់តំបន់ស្តីពីការកែទម្រង់និងទំនើបកម្មរដ្ឋបាលគយនេះ ទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលជប៉ុន និងរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធ និងឧត្តមានុវត្តលើការងារកែទម្រង់និងទំនើបកម្មរដ្ឋបាលគយ ដែលធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ និងមានការចូលរួមពីរដ្ឋបាលគយកម្ពុជា ម៉ាល់ឌីវ មុងហ្គោលី នេប៉ាល់ ស្រីលង្ការ អូបេគីស្ថាន និងវៀតណាម សរុបចំនួន ៣៣រូប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី