SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ជាគោលដៅទេសចរណ៍កីឡាដ៏ទាក់ទាញនៅអាស៊ី ដោយបញ្ចូលគ្នារវាងកីឡា ទេសចរណ៍ ធម្មជាតិ និងវប្បធម៌


កម្ពុជា ជាគោលដៅទេសចរណ៍កីឡាដ៏ទាក់ទាញនៅអាស៊ី ដោយបញ្ចូលគ្នារវាងកីឡា ទេសចរណ៍ ធម្មជាតិ និងវប្បធម៌
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-26

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាព និងមានទាក់ទាញ សម្រាប់ទេសចរណ៍កីឡា និងវប្បធម៌ ពោលគឺការរួមបញ្ចូលរវាងកីឡា ទេសចរណ៍ និងវប្បធម៌ ក្នុងពិធីប្រគល់រង្វាន់ជ័យលាភីទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយលើកទី៩ ដល់អត្តពលិក បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ទទួលបទពិសោធទេសចរណ៍ថ្មី ប្លែក និងបរិយាកាសសុវត្ថិភាព ប្រកបដោយអត្ថន័យ និងភាពចម្រុះ។

ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail 2026 បានទាក់ទាញអ្នកចូលរួមប្រមាណ ១ ៧៤០នាក់ អញ្ជើញមកពី៥២ប្រទេសផ្សេងគ្នា និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងមកកាន់តំបន់អង្គរដ៏បវរនៃយើងទាំងអស់គ្នា។  

គួរបញ្ជាក់ថា ពិធីប្រគល់រង្វាន់ជ័យលាភីទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយលើកទី៩ ដល់អត្តពលិក មានវិញ្ញាសារត់ប្រណាំងចំនួន ៨ រួមមាន៖ ១០០ គីឡូម៉ែត្រ ,៦៤គីឡូម៉ែត្រ ,៤២គីឡូម៉ែត្រ ,៣២គីឡូម៉ែត្រ ,១៨គីឡូម៉ែត្រមាន ៣ ប្រភេទ និង ៨គីឡូម៉ែត្រ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក (NOCC)៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី