SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំជំនួបពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយ និងជំរុញការលក់ និងប្រើប្រាស់ ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ


ក្រសួងពាណិជ្ជកម្ម នឹងរៀបចំជំនួបពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយ និងជំរុញការលក់ និងប្រើប្រាស់ ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ
A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំជំនួបពាណិជ្ជកម្មស្តីពី កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជាក្នុងយុគសម័យថ្មី ក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៣:៣០នាទី នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។

ជំនួបពាណិជ្ជកម្មនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការលក់និងប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ តាមរយៈការស្វែងយល់អំពីការអភិវឌ្ឍផលិតផលរបស់សិប្បកម្ម សហគ្រាស ធុនតូច និងមធ្យមកម្ពុជា និងផ្ដល់ឱកាសសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ចរវាងអ្នកផលិត អ្នកផ្គត់ផ្គង់ និង អ្នកបញ្ជាទិញ ស្របតាមនិន្នាការទីផ្សារបច្ចុប្បន្ន។

ការរៀបចំជំនួបពាណិជ្ជកម្មនេះ ក៏មានការតាំងបង្ហាញផលិតផលសក្តានុពលកម្ពុជាដូចជា អង្ករ ស្វាយចន្ទី ម្រេច ចេកអំបូងលឿង មៀនប៉ៃលិន ស្វាយ ដូង ទឹកឃ្មុំ និងអំបិល រួមទាំងផលិតផលសំខាន់ផ្សេងៗទៀតរបស់កម្ពុជានៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលនឹងទាក់ទាញវិនិយោគិន ធុរជន ពាណិជ្ជករ និងភ្ញៀវទេសចរណ៍មកកាន់កម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ ភ្ញៀវជាតិ និងអន្តរជាតិ ពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដែលមានបំណងចូលរួមកម្មវិធីនេះ អាចទាក់ទងមកកាន់នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារឱ្យបានត្រឹមថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ជាកំណត់។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តាមរយៈលេខទូរសព្ទ ឬតេលេក្រាម៖ +៨៥៥ ១៧ ៣២២ ១១២/+៨៥៥ ៧៧ ៣៣៤ ២៥៥/ +៨៥៥ ៧៨ ៦៥៦ ៥០៨៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី