SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាលអូស្ត្រាលី ផ្តល់ជំនួយជាង២២២លានដុល្លារ អនុវត្តគម្រោងភាពជាដៃគូទន្លេមេគង្គ-អូស្ត្រាលី សម្រាប់ក្នុងរយៈពេល៥ឆ្នាំ


រដ្ឋាភិបាលអូស្ត្រាលី ផ្តល់ជំនួយជាង២២២លានដុល្លារ អនុវត្តគម្រោងភាពជាដៃគូទន្លេមេគង្គ-អូស្ត្រាលី សម្រាប់ក្នុងរយៈពេល៥ឆ្នាំ
A+ A-

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកជំទាវ Penny Wong បានប្រកាសពីការផ្តល់ជំនួយបន្ថែមរបស់អូស្ត្រាលី ចំនួន ២២២.៥ លានដុល្លារ ដើម្បីគាំទ្រដល់ភាពធន់ និងវិបុលភាពនៃអនុតំបន់មេគង្គ តាមរយៈកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី។

តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ ការផ្តល់ជំនួយនេះសម្រាប់រយៈពេល៥ឆ្នាំ ដែលនឹងត្រូវផ្តល់ឱ្យជាពីរដំណាក់កាល ដើម្បីផ្តោតលើការដោះស្រាយអាទិភាព និងបញ្ហាប្រឈមនានារួមគ្នា ដោយផ្តោតជាពិសេសលើការកែលម្អសន្តិសុខផ្លូវទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

លោកជំទាវ Wong បានមានប្រសាសន៍ថា៖«កម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី(MAP)នេះ គឺបំពេញបន្ថែមភាពជាដៃគូទ្វេភាគីដ៏យូរអង្វែងរបស់អូស្ត្រាលី និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាស៊ាន។ អូស្ត្រាលីនឹងបន្តធ្វើការជាមួយបណ្តាដៃគូទន្លេមេគង្គរបស់យើង ដើម្បីរៀបចំ និងធានាអនាគតនៃតំបន់ និងប្រជាជនដែលរស់នៅក្នុងតំបន់នោះ»។

ការផ្តល់ជំនួយបន្ថែមជាង២២២លានដុល្លារនេះ កម្ពុជា ក៏ទទួលបានការគាំទ្រពីប្រទេសអូស្រ្តាលី តាមរយៈកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី (MAP) ដោយរួមមានការសាងសង់ជណ្តើរត្រីនៅទំនប់ស្លែងក្នុងខេត្តសៀមរាប ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៥.០០០ គ្រួសារ និងការអភិរក្សប្រភេទត្រីក្នុងស្រុកជាង ១០០ប្រភេទផងដែរ។ បន្ថែមពីនេះ ក្រោមជំនួយសម្រាប់កម្មវិធី MAP កម្មវិធីអាហារូបករណ៍អូស្ត្រាលី Australia Awards ក៏បានផ្តល់វគ្គសិក្សាជំនាញខ្លីៗចំនួន ១៨ ដល់ប្រជាជនកម្ពុជាដែលមានទេពកោសល្យចំនួន ៤០២នាក់ផងដែរ ដោយផ្តោតលើប្រធានបទពីការនិយាយជាសាធារណៈទាក់ទងនឹងច្បាប់សមុទ្រ។ ក្នុងភាពជាដៃគូជាមួយធនាគារពិភពលោក កម្មវិធី MAP ក៏បានគាំទ្រដល់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រមូលធនធានក្នុងស្រុកផងដែរ។

សូមជម្រាបផងដែរថា នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី លោកជំទាវ Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក៏បានប្រកាសបន្ថែមអំពីថវិកាចំនួន ៦៤ លានដុល្លារផងដែរ ដើម្បីបង្កើនភាពជាដៃគូដែនសមុទ្រអាស៊ីអាគ្នេយ៍របស់ប្រទេសអូស្ត្រាលីផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី