SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

និស្សិត១០៨នាក់ ចុះហាត់ការនៅអ៊ីស្រាអែល យកចំណេះជំនាញមកអភិវឌ្ឍន៍វិស័យកសិកម្មក្នុងប្រទេស


និស្សិត១០៨នាក់ ចុះហាត់ការនៅអ៊ីស្រាអែល យកចំណេះជំនាញមកអភិវឌ្ឍន៍វិស័យកសិកម្មក្នុងប្រទេស
A+ A-

ភ្នំពេញ៖ និស្សិតចំនួន១០៨នាក់ ក្នុងនោះមានស្រ្តី៦២នាក់ ត្រូវបានជ្រើសរើសយកទៅហាត់ការរយពេល១១ខែ នៅប្រទេសអ៊ីស្រាអែល។ កម្មវិធីហាត់ការនៅក្រៅប្រទេសនេះ ដើម្បីទទួលយកចំណេះដឹង និងបទពិសោធល្អ មកចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ក្រោយពីប្រឡប់មកប្រទេសវិញ។

ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីសំណេះសំណាល និងជូនដំណើរនិស្សិត ដែលត្រូវទៅហាត់ការនៅប្រទេសអ៊ីស្រាអែលនោះ បានណែនាំដល់ក្រុមនិស្សិតឱ្យយកចិត្តទុកដាក់រៀនសូត្រ និងព្យាយាមធ្វើការ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ការណែនាំនេះ ដើម្បីទទួលបាននូវចំណេះដឹង បច្ចេកវិទ្យាទំនើប ការស្វែងយល់ពីទីផ្សារ ការស្រាវជ្រាវផ្សេងៗ ជាពិសេសពង្រឹងសមត្ថភាពឱ្យទាន់ឧស្សាហកម្ម ៤.០ ដែលអាចរួបចំណែកប្រែក្លាយកសិកម្មប្រកបដោយទំនើបកម្ម និងអាចធ្វើពាណិជ្ជកម្ម ដើម្បីជួយដល់កសិករមានជីវភាពប្រសើរឡើង និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម ដែលត្រូវចុះកម្មសិក្សាហាត់ការនៅក្រៅប្រទេសនោះ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ បានគូសបញ្ជាក់អំពីអនុសាសន៍ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្នុងការគាំទ្រកម្មវិធីហាត់ការនេះ និងជំរុញការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាបដល់និស្សិត ដើម្បីសម្រួលដល់ការសិក្សានៅក្រៅប្រទេស។

កន្លងមក ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីគោលនយោបាយកសិកម្មអាណត្តិថ្មី នីតិកាលទី៧នេះ ដែលកម្ពុជាត្រូវធ្វើទំនើបកម្ម ដើម្បីបង្កើនផលិតភាព គុណភាព លើកកម្ពស់ការនាំចេញឱ្យមានប្រសិទ្ធភាព និងខ្សែច្រវាក់តម្លៃល្អ ឱ្យកសិករចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។

ទន្ទឹមនឹងនោះ ត្រូវពង្រឹងសមត្ថភាពសហមន៍កសិកម្ម ការកែច្នៃ ការអនុវត្តកសិកម្មតាមកិច្ចសន្យា និងជាពិសេសគឺជំរុញការដាក់ពង្រាយភ្នាក់ងារផ្សព្វផ្សាយកសិកម្មឱ្យដល់មូលដ្ឋាន ដើម្បីផ្សព្វផ្សាយបច្ចេកទេសថ្មីទំនើប កាត់បន្ថយថ្លៃដើមផលិតកម្ម និងទីផ្សារបែបឌីជីថល ព្រមទាំងដោះស្រាយបញ្ហាផលិតកម្មជូនពួកគាត់ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពពិតប្រាកដ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_13.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599