SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រោងចក្រផលិតសម្លៀកបំពាក់ក្នុងខេត្តស្វាយរៀង មានទុនវិនិយោគ ៣០លានដុល្លារ បានបើកការដ្ឋានសាងសង់ជាផ្លូវការ


រោងចក្រផលិតសម្លៀកបំពាក់ក្នុងខេត្តស្វាយរៀង មានទុនវិនិយោគ ៣០លានដុល្លារ បានបើកការដ្ឋានសាងសង់ជាផ្លូវការ
A+ A-

ភ្នំពេញ៖ រោងចក្រផលិតសម្លៀកបំពាក់របស់ក្រុមហ៊ុនខេមបូឌា ហ័រជយ ថេកស្តាយ ឯ.ក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង មានទំហំផ្ទៃដី ៨ហិកតា និងមានទុនវិនិយោគប្រមាណ ៣០លានដុល្លារ អាចបង្កើតឱកាសការងារសម្រាប់កម្មករ កម្មការនី ប្រមាណជាង២០០០នាក់ ក្នុងខេត្តស្វាយរៀង បានបើកការដ្ឋានសាងសង់ជាផ្លូវការ។

ក្នុងពិធីបើការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លើកឡើងថា ការបង្កើតរោងចក្រ ដែលមានទំហំផ្ទៃដី ៨ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ នឹងជួយពង្រឹង ពង្រីកមូលដ្ឋានឧស្សាហកម្មក្នុងតំបន់ រួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិ ហើយការវិនិយោគនេះ ស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប៉េង ពោធិ៍សា បន្តថា ការលើកកម្ពស់កំណើនឧស្សាហកម្ម នឹងជំរុញទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប្រកបដោយការទទួលខុសត្រូវ និងលើកកម្ពស់តួនាទី របស់កម្ពុជានៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ទៅដល់ប្រទេសនានាលើពិភពលោក ហើយគម្រោងនេះ នឹងដំណើរការទៅមុខដោយរលូន និងមានប្រសិទ្ធភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី