2025-08-01
ទូច សូរិយា
2025-08-01
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានលើកឡើងថា ថ្វីត្បិតតែវិស័យអេទ្បិចត្រូនិក និងបច្ចេកវិទ្យាទើបតែចាប់ផ្តើមមានវត្តមាននៅក្នុងកម្ពុជានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែវិស័យនេះ កំពុងរួមចំណែករុញច្រានឧស្សាហកម្មកម្ពុជាឱ្យឈានដល់កម្រិតមួយថ្មី និងមានតម្លៃបន្ថែមកាន់តែប្រសើរជាងមុន។ នេះបើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី បានបញ្ជាក់ពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលក្នុងការថែទាំដល់វិនិយោគដែលមានស្រាប់ ព្រមទាំងជំរុញ និងទាក់ទាញវិនិយោគថ្មីបន្ថែម និងអរគុណដល់សមាគមដែលតែងតែខិតខំកៀរគរវិនិយោគិនក្នុងវិស័យអេទ្បិចត្រូនិក និងបច្ចេកវិទ្យាឱ្យមកបណ្តាក់ទុកនៅកម្ពុជាក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។
ក្នុងជំនួបនេះ លោក TSUI FUNG (ឈុយ ហ្វង់) ប្រធានប្រតិបត្តិនៃសមាគម បានលើកឡើងពីសកម្មភាពរបស់សមាគមដែលបាននិងកំពុងមានប្រតិបត្តិការនាពេលបច្ចុប្បន្ន ដែលសមាគមផលិតគ្រឿងអេទ្បិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជាត្រូវបានបង្កើតទ្បើងនៅក្នុងឆ្នាំ២០២៤ ដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នសមាគមមានក្រុមហ៊ុនជាសមាជិកចំនួន៤៦ ដែលស្ថិតក្នុងវិស័យអេទ្បិចត្រូនិក និងបច្ចេកវិទ្យា។ លោក TSUI FUNG ក៏បានចែករំលែកនូវបញ្ហាមួយចំនួនដែលក្រុមហ៊ុនអេឡិចត្រូនិក ជួបប្រទះក្នុងសកម្មភាពប្រតិការអាជីវកម្មរបស់ខ្លួននាពេលកន្លងមក ពិសេស ក្នុងបរិការណ៍បប្ចុប្បន្ន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី