2025-07-28
ឃី ភារៈ
2025-07-28
ឃី ភារៈ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថាតាមរបាយការណ៍របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៥ ពលករខ្មែរបានវិលត្រឡប់ពីប្រទេសថៃ វិញមានចំនួនប្រមាណ ២០៣ ៧០៦ នាក់ ដោយឡែកកាលពីថ្ងៃម្សិលមិញ មានពលរដ្ឋខ្មែរចំនួន ១២០ ៤៣៨ នាក់ដែលបានវិលចូលប្រទេសកម្ពុជាវិញ។
ដោយឡែកនៅថ្ងៃនេះ រំពឹងថានឹងមានពលករវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាប្រមាណជាង ១៥ម៉ឺននាក់។ ដូច្នេះក្នុងរយៈពេល ៥ ថ្ងៃនេះ ពលករខ្មែរបានវិលត្រឡប់មកកាន់កម្ពុជា វិញប្រមាណជិត ៤០ ម៉ឺននាក់ ហើយចំនួននេះនឹងត្រូវកើនឡើងបន្ថែមទៀត ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី