2025-07-22
គន ម៉េងហុង
2025-07-22
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យគណៈប្រតិភូខេត្តយូណានប្រទេសចិន កៀរគរវិនិយោគិនចិន និងពិនិត្យលទ្ធភាពវិនិយោគលើការកែច្នៃ និងនាំចេញកសិផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន និងអន្តរជាតិ តាមរយៈភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ (RCEP) ពាណិជ្ជកម្មសេរីទ្វេភាគី និងក្របខណ្ឌច្រករបៀងមច្ឆា និងអង្ករជាដើម។
ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Xiangang អនុលេខានៃក្រុមថ្នាក់ដឹកនាំបក្ស និងគណៈប្រតិភូខេត្តយូណាន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ បានស្នើគណៈប្រតិភូខេត្តយូណាន គាំទ្រលើការដឹកជញ្ជូនកសិផលកម្ពុជា ទៅកាន់ប្រទេសចិន តាមរយៈផ្លូវគោក និងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ។ ឯកឧត្តម Wang Xiangang បានបង្ហាញជំហរគាំទ្រ និងឯកភាពលើសំណើរបស់ក្រសួងកសិកម្ម ដែលនឹងអាចពង្រីកកសិ-ពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណានឱ្យកាន់តែរីកចម្រើន។
ទន្ទឹមនេះ ឯកឧត្តម ប្រាក់ ដាវីដ ក៏បានគូសបញ្ជាក់ពីសមិទ្ធផលកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងចិន ជាពិសេសជាមួយខេត្តយូណាន និងបានគូសបញ្ជាក់ពីលទ្ធភាពពង្រីកកសិ-ពាណិជ្ជកម្ម និងការស្រាវជ្រាវលើវិស័យកសិកម្មផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី