2023-09-06
SME News
2023-09-06
SME News
ភ្នំពេញ៖ រដ្ឋបាលធានីភ្នំពេញ បានចេញនូវសេចក្តីប្រកាសជូនដំណឹងថា ដើម្បីវិវឌ្ឈន៍ទៅតាមយុគ្គសម័យឌិជីថល និងសម្រចបាននូវសេវាសាធារណៈ ឱ្យបានកាន់តែឆាប់ រហ័យជាងមុន សន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការមកដាក់ពាក្យស្នើសុំនៅសាលារាជធានីភ្នំពេញនោះ រដ្ឋបាលភ្នំពេញនឹងដាក់ឱ្យអនុវត្តសាកល្បងការទទួលពាក្យស្នើសុំ និង ផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(online) លើវិស័យអាទិភាពចំនួន៤ គឺ៖ វិស័យឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា វិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍។
សូមបញ្ជាក់ផងដែរ ទន្ទឹងនឹងការផ្តល់សេវារដ្ឋបាលតាមប្រ័ន្ធអនឡាញ បងប្អូនប្រជាពលរដ្ឋទាំងអស់ក៏នៅតែអាចអញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់ នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅបរិវេណសាលារាជធានីភ្នំពេញ អាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញដូចមុនដដែល។
មួយវិញទៀត សម្រាប់បងប្អូនដែលមានបំណងដាក់ពាក្យស្នើសុំសេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ(online) សូមចូលទៅកាន់ http://online.owso.gov.kh/ ដើម្បីបង្កើតគណនីសម្រាប់ស្នើសុំសេវារដ្ឋបាលចំពោះវិស័យធំៗទាំង៤ ខាងលើដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ តាមការណែនាំក្នុងជំហាននីមួយៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី