2024-02-09
ទូច សូរិយា
2024-02-09
ទូច សូរិយា
ភ្នំពេញ៖ អង់គ្លេស នឹងសហការជាមួយកម្ពុជា រៀបចំបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសបៃតងសំដៅដល់ការគាំទ្រការការពារបរិស្ថាន ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ នេះជាការលើកឡើងរបស់ឯកឧត្តម Dominic Williams MBE រាជទូតអង់គ្លេសប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ក្នុងជំនួបនេះ ឯកឧត្តម Dominic Williams MBE បានបង្ហាញអំពីការគាំទ្រកម្ពុជាលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាតិ និងជំរុញឱ្យមានកម្មវិធីអភិវឌ្ឍន៍លើវិស័យនានាដូចជា៖ លើវិស័យអប់រំ ដែលផ្ដោតលើការអប់រំក្មេងស្រី សេដ្ឋកិច្ច សុខាភិបាល សន្តិសុខ និងសុវត្ថិភាព។
តាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍ចំពោះគោលបំណងរបស់អង់គ្លេសក្នុងការស្នើសុំសហការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង«Green Special Economic Zone» នៅកម្ពុជា ដើម្បីរួមចំណែកការពារបរិស្ថានពិភពលោក។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រួមមាន៖ ពង្រីកផ្លូវជាតិសំខាន់ៗតភ្ជាប់កម្ពុជាទៅប្រទេសជិតខាង, គម្រោងលើកកម្រិតផ្លូវជាតិលេខ៥, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងក្លាយជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ។
គួរជម្រាបថា ក្នុងជំនួបពិភាក្សាការងារខាងលើនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ កិច្ចការងារវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា, ការគាំទ្រឱ្យមានការរៀបចំតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា និងការរៀបចំកម្មវិធីអភិវឌ្ឍន៍លើវិស័យនានា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី