2025-02-20
គិត បុប្ផា
2025-02-20
គិត បុប្ផា
ភ្នំពេញ៖ លោក វ៉ាង តុង (WANG TONG) អគ្គលេខាធិការនៃសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន មានបំណងសហការចូលរួមវិនិយោគដាំដើមអាកាស្យា និងស្វាយចន្ទីលើសម្បទានដីសេដ្ឋកិច្ច ដើម្បីរួមចំណែកលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា។
ក្នុងជំនួបជាមួយ លោក វ៉ាង តុង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំសមាគមរៀបចំផែនការមេឱ្យបានច្បាស់ មានទុនវិនិយោគគ្រប់គ្រាន់ ព្រមទាំងមានធនធានមនុស្សដែលមានជំនាញកសិកម្ម និងចេះបច្ចេកទេសកែច្នៃផលិតផលកសិកម្ម។ លោក វ៉ាង តុង លើកឡើងថា ដើមទុនទាំងនេះ គឺដើម្បីប្រមូលទិញវត្ថុធាតុដើមពីប្រជាកសិករដែលមានស្រាប់ ដូចជាដើមអាកាស្យា ស្វាយចន្ទី និងដំឡូងមីជាដើម ដើម្បីយកទៅសម្ងួត កែច្នៃ និងនាំចេញទៅទីផ្សារបានពិតប្រាកដ ដោយមិនប្រកួតប្រជែងការដាំដុះជាមួយប្រជាកសិករឡើយ។
ឯកឧត្តម ឌិត ទីណា បានជំរុញឱ្យសមាគម ពិនិត្យលទ្ធភាពជ្រើសរើសពូជដំណាំប្លែកៗ ដែលប្រជាជនកម្ពុជាមិនមានលទ្ធភាពដាំ ដូចជាដំណាំសម្រាប់ផលិតជាថ្នាំចិន ដែលអាចមានភាពងាយស្រួលសម្រាប់សមាគម ក្នុងការនាំចេញទៅក្រៅប្រទេស ទាំងបរិមាណ ទំហំ តម្លៃ និងទទួលបានតម្លៃបន្ថែមខ្ពស់។ ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា ក្រសួងកសិកម្ម នឹងគាំទ្រផ្នែកបច្ចេកទេស និងបើកទ្វារទូលាយដល់អ្នកវិនិយោគបរទេស និងដៃគូអភិវឌ្ឍន៍នានា ដើម្បីសហការជាមួយរាជរដ្ឋាភិបាល សំដៅលើកស្ទួយវិស័យកសិកម្មឱ្យកាន់មានភាពរីកចម្រើន និងទទួលបានផលចំនេញទាំងអស់គ្នា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី