2025-07-05
គន ម៉េងហុង
2025-07-05
គន ម៉េងហុង
ភ្នំពេញ៖ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រឡេស្តេ ដឹកនាំដោយលោក Elias De Jesus Fatima ប្រធានសម្របសម្រួលការិយាល័យកិច្ចសហប្រតិបត្តិការភាពជាដៃគូ និងកំណែទម្រង់ មានបំណងស្វែងយល់អំពីគោលនយោបាយវិនិយោគ ការសម្របសម្រួលជំរុញអនុវត្តគោលនយោបាយឧស្សាហកម្ម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងអំពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ច្បាប់ស្តីពីវិនិយោគ, គោលនយោបាយដែលពាក់ព័ន្ធនឹងការវិនិយោគ និងការជំរុញអភិវឌ្ឍវិស័យឧស្សាហកម្ម, ការលើកទឹកចិត្តវិនិយោគ, វិស័យអាទិភាព, យន្តការគាំទ្រដល់ការវិនិយោគ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានចុះហត្ថលេខាទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដែលបានបង្កលក្ខណៈឱ្យកម្ពុជាពង្រីកទីផ្សារសម្រាប់ទំនិញរបស់ខ្លួនទៅក្នុងតំបន់ និងសកលលោក។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ លោក Elias De Jesus Fatima បានអរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងចែករំលែកនូវបទពិសោធ ពិសេសមេរៀនល្អៗដែលកម្ពុជាបានជួបប្រទះ ដែលគណៈប្រតិភូនឹងប្រមូលធាតុចូលទាំងនេះ ដើម្បីរៀបចំគោលនយោបាយ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី