SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឱ្យភាគី Austrade ជ្រើសយកកម្ពុជា ជាទីតាំងស្នូលក្នុងតំបន់ ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ


រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឱ្យភាគី Austrade ជ្រើសយកកម្ពុជា ជាទីតាំងស្នូលក្នុងតំបន់ ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ
ពាណិជ្ជកម្ម

2025-02-22

ទូច សូរិយា

ពាណិជ្ជកម្ម

2025-02-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យគណៈកម្មការពាណិជ្ជកម្មនិងវិនិយោគអូស្រ្តាលី (Austrade) ជ្រើសយកកម្ពុជាជាទីតាំងស្នូលក្នុងតំបន់ ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយលោក Michael Helleman ប្រធានផ្នែកវិនិយោគអាស៊ីនៃគណៈកម្មការពាណិជ្ជកម្មនិងវិនិយោគអូស្រ្តាលីនេះ លោកជំទាវ ចម និម្មល ក៏បានជំរុញឱ្យភាគី Austrade ជ្រើសរើសកម្ពុជា សម្រាប់ផលិតនិងនាំចេញ តាមរយៈទីផ្សារដ៏ធំទូលាយ និងការអនុគ្រោះពន្ធដ៏សំបូរបែបដែលកម្ពុជាទទួលបាន ជាពិសេសការរៀបចំបេសកកម្មធុរកិច្ច នាំយកអ្នកបញ្ជាទិញពីប្រទេសអូស្រ្តាលីទៅកាន់កម្ពុជា ដើម្បីផ្សារភ្ជាប់ដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់នៅកម្ពុជា ដែលសហការជាមួយក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម។

គួរបញ្ជាក់ថា ជំនួបរវាងលោកជំទាវ ចម និម្មល និងលោក Michael Helleman កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលីនេះ គឺដើម្បីផ្លាស់ប្តូរយោបល់លើទស្សនវិស័យក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ដោយផ្តោតលើវិស័យថាមពលបៃតង៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599