SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អឺរ៉ុប គ្រោងផ្តល់ជំនួយឥតសំណងជិត ៩៤លានដុល្លារ ឱ្យកម្ពុជា អភិវឌ្ឍន៍កម្មវិធីចំនួន៤


អឺរ៉ុប គ្រោងផ្តល់ជំនួយឥតសំណងជិត ៩៤លានដុល្លារ ឱ្យកម្ពុជា អភិវឌ្ឍន៍កម្មវិធីចំនួន៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-19

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-19

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហភាពអឺរ៉ុប(EU) គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៦លានអឺរ៉ូ ប្រមាណជិត ៩៤លានដុល្លារ សម្រាប់កម្មវិធីសំខាន់ៗចំនួន៤ នៅកម្ពុជា។ ការផ្តល់ហិរញ្ញប្បទាននេះ ស្ថិតនៅក្រោមក្របខណ្ឌ Global Gateway ដែលជាយុទ្ធសាស្រ្តថ្មីរបស់ EU ក្នុងគោលបំណងកៀរគរការវិនិយោគបន្ថែមសម្រាប់ប្រទេសជាដៃគូ ដើម្បីបង្កើនវិសាលភាព ប្រសិទ្ធភាព និងប្រសិទ្ធផល នៃកិច្ចអន្តរាគមន៍របស់ខ្លួន។

បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងឯកឧត្តម ឌ្រីសម៉ាន់ រីហ្គោរ៍ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កម្មវិធីចំនួន៤ ដែល EU គ្រោងនឹងផ្តល់ហិរញ្ញប្បទាននោះរួមមាន៖ ១. កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព។ ២. កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុបសម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាព ក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។ ៣. កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស ២០២៤- ២០២៧ និងកម្មវិធីទី៤. កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។

នាជំនួបកាលពីថ្ងៃទី១៥ មករានេះ ឯកឧត្តម ឌ្រីសម៉ាន់ រីហ្គោរ៍ បញ្ជាក់ថា ក្រោមយុទ្ធសាស្ត្រ Global Getway ប្រទេសនៅក្នុងតំបន់អឺរ៉ុប និងប្រទេសជាសមាជិក EU ដែលជារួមហៅថា«Team Europe» បានបង្កើតជាគំនិតផ្តួចផ្តើម (Team Europe Initiatives - TEIs) ចំនួន២គឺ៖ ១. TEI 1 ផ្តោតលើចីរភាពខ្សែច្រវាក់តម្លៃកសិកម្ម (Sustainable Agriculture Value Chains) និង ២. TEI 2 ផ្តោតលើថាមពលបៃតង និងខ្សែច្រវាក់តម្លៃឧស្សាហកម្ម (Green Energy and Industrial Value Chains) ។

គំនិតផ្តួចផ្តើមចំនួន២ ដែលឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងនោះ បង្កើតឡើងក្នុងគោលបំណងគាំទ្រដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងអាស៊ាន តាមរយៈការលើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ (Green Growth and Decent / Jobs)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី