SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CGCC ដាក់ឱ្យដំណើរការគម្រោងធានាឥណទាន ដើម្បីជំរុញសេដ្ឋកិច្ចដែលមានទំហំ ២០០លានដុល្លារ


CGCC ដាក់ឱ្យដំណើរការគម្រោងធានាឥណទាន ដើម្បីជំរុញសេដ្ឋកិច្ចដែលមានទំហំ ២០០លានដុល្លារ
A+ A-

ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានដាក់ឱ្យដំណើរការជាផ្លូវការនូវ «គម្រោងធានា ឥណទានដើម្បីជំរុញសេដ្ឋកិច្ច - Economic Stimulus Guarantee Scheme (ESGS)» ដែលមានទំហំសរុប ២០០លានដុល្លារ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីផ្តល់ការធានាឥណទាន បង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម(MSMEs)។

យោងតាមសេចក្តីប្រកាសរបស់សាជីវកម្មធានាឥណទានកម្ពុជា គម្រោង ESGS ជាគម្រោងធានាឯកគ្គឥណទាន ដែលត្រូវ បានដាក់ឱ្យដំណើរការ បន្ទាប់ពី “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម - Business Recovery Guarantee Scheme (BRGS)” ដែលត្រូវបានដាក់ចេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ត្រូវបានអស់សុពលភាព នៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រោមគម្រោង ESGS, CGCC បានបង្កើនវិសាលភាពនៃការធានាជាអតិបរមា រហូតដល់ ៩០%នៃប្រាក់ដើម និងកំណត់កម្រៃធានាឥណទានអប្បបរមាទាបបំផុតត្រឹម ០,៧៥% នៃសន្និធិទំហំការធានាឥណទាន និងមានលក្ខខណ្ឌអនុគ្រោះមួយចំនួនទៀត ដើម្បីគាំទ្រគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ក្នុងការបង្កើនការផ្តល់កម្ចីអាជីវកម្មដែលចាំបាច់ជូនដល់ MSMEs និងខ្នាតធំសំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានផលិតផល និងសេវាកម្មចម្បង រួមមាន៖ ការធានាកម្ចីក្នុងវិស័យ ធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល ហៅកាត់ថា (EPIC)។ គិតត្រឹមថ្ងៃបំណាច់ខែឧសភា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាឥណទានចំនួន ៤ ៨៧៧គណនី លើកម្ចីអាជីវកម្មប្រមាណ ២៩៤,៣២ លានដុល្លារ នៅទូទាំងប្រទេស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី