2024-09-03
គន ម៉េងហុង
2024-09-03
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នឹងរួមគ្នាជំរុញការចែកចាយគ្រាប់ស្វាយចន្ទីដែលបានកែច្នៃរួច នឹងយកទៅដាក់តាំងបង្ហាញ និងលក់នៅតាមបណ្តាសណ្ឋាគារ លើយន្តហោះ និងភោជនីយដ្ឋាននានា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
កិច្ចប្រជុំ ស្តីពី «ការជំរុញការចែកចាយគ្រាប់ស្វាយចន្ទីដែលកែច្នៃរួចទៅកាន់បណ្តាសណ្ឋាគារ នៅលើយន្តហោះ និងភោជនីយដ្ឋាននានា» ដឹកនាំដោយលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនេះ មានគោលបំណងជំរុញការផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា ទៅលើការលក់ ឬចែកជូនភ្ញៀវទេសចរនៅលើយន្តហោះ សណ្ឋាគារ ភោជនីយដ្ឋាន និងការកែច្នៃជាអាហារ។
ក្នុងកិច្ចប្រជុំខាងលើនេះ តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា, ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ, សមាគមសណ្ឋាគារ, សមាគមភោជនីយដ្ឋាន, សមាគមចុងភៅ, សហព័ន្ធស្វាយចន្ទី, សមាគមស្វាយចន្ទី និងក្រុមហ៊ុនកែច្នៃស្វាយចន្ទី បានបង្ហាញអំពីការគាំទ្រក្នុងការជំរុញប្រើប្រាស់គ្រាប់ស្វាយចន្ទីកែច្នៃរួច និងសហការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យមានប្រសិទ្ធិភាពផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី