2024-01-18
ទូច សូរិយា
2024-01-18
ទូច សូរិយា
ភ្នំពេញ៖ ក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យសកម្មភាពប្រជានេសាទកំពុងប្រមូលផលក្នុងខ្នើតទី២ និងថ្ងៃប្រមូលផលទី២ នៅដាយត្រីលេខ១៥ ទទួលបានទិន្នផលជាមធ្យមប្រមាណ ៥០០គីឡូក្រាមក្នុងមួយដាយ។
តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការចុះពិនិត្យសកម្មភាពប្រជានេសាទកំពុងប្រមូលផលក្នុងខ្នើតទី២ និងថ្ងៃប្រមូលផលទី២ នៅដាយត្រីលេខ១៥ ធ្វើឡើងនៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
គួរជម្រាបថា រដូវត្រីលើកទី២ គឺចាប់ផ្ដើមពីថ្ងៃទី១៥ ដល់២១ ខែមករា ឆ្នាំ២០២៤ ប្រសិនបើប្រជាពលរដ្ឋ មានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ សូមរួសរាន់មកទិញត្រីនៅតាមដាយត្រីក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ៕
នាំមកជូនដោយ