SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អេមីរ៉ាតអារ៉ាប់រួម បានបញ្ជាទិញអង្ករកម្ពុជា ចំនួន៦ម៉ឺនតោន ស្មើនឹង៥៤លានដុល្លារ


អេមីរ៉ាតអារ៉ាប់រួម បានបញ្ជាទិញអង្ករកម្ពុជា ចំនួន៦ម៉ឺនតោន ស្មើនឹង៥៤លានដុល្លារ
ពាណិជ្ជកម្ម

2024-01-14

ទូច សូរិយា

ពាណិជ្ជកម្ម

2024-01-14

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា នាំចេញអង្ករទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម ចំនួន៥០០តោន សម្រាប់ជើងទី១ ក្នុងចំនួនសរុបនៃការបញ្ជាទិញចំនួន ៦ម៉ឺនតោន ស្មើនឹង៥៤លានដុល្លារ។ ការបញ្ជាទិញអង្ករទៅទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួមនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុន វ័នរ៉ូដ គ្រុប។

តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការនាំចេញនេះ ជាការបើកទីផ្សារថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ពិសេសផ្តល់ឱកាសថ្មីៗ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗ ជាច្រើនបន្ថែមទៀត។ ការនាំចេញអង្ករនេះ មិនត្រឹមតែជាការធ្វើពាណិជ្ជកម្មនោះទេ ថែមទាំងជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសកម្ពុជា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសចិនទៀតផង។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្ថែមថា ក្រសួងពាណិជ្ជកម្ម នឹងបន្តខិតខំក្នុងការជំរុញ គាំទ្រដល់ការនាំចេញកសិផលក្នុងស្រុក និងបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់កសិករ អ្នកផលិត ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនូវកសិផលរបស់កម្ពុជា។ លើសពីនេះ ក្រសួងពាណិជ្ជកម្មនឹងចូលរួមរៀបចំវេទិកាផ្គូផ្គងអាជីវកម្ម ដែលរៀបចំឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងអាប៊ូដាប៊ី ដើម្បីជំរុញ និងបង្កើតឱកាសក្នុងការរកទីផ្សារថ្មីបន្ថែមទៀតសម្រាប់អង្ករកម្ពុជា។

ក្នុងពិធីអបអរសាទរការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម នោះ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួលជោគជ័យក្នុងការបញ្ជាទិញ និងនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម។ លោកជំទាវ ចម និម្មល សង្ឃឹមថានឹងមានការបញ្ជាទិញ និងនាំចេញអង្ករកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ សហការគ្នាក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យអង្ករ ព្រមទាំងកេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599