SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រាជរដ្ឋាភិបាល កំណត់យុទ្ធសាស្ត្រចំនួន៣ ដើម្បីប្រែក្លាយ «ខេត្តកែប» ឱ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិបែបប្រណិតកម្រិតខ្ពស់


រាជរដ្ឋាភិបាល កំណត់យុទ្ធសាស្ត្រចំនួន៣ ដើម្បីប្រែក្លាយ «ខេត្តកែប» ឱ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិបែបប្រណិតកម្រិតខ្ពស់
A+ A-

ភ្នំពេញ៖ ដើម្បីប្រែក្លាយ «ខេត្តកែប» ឱ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥ ដែលបានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន៣ រួមមាន៖ ទី១. យុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប សំដៅប្រែក្លាយខេត្តកែបជាប៉ូលទេសចរណ៍ ចម្បងមួយតាមរយៈការអភិវឌ្ឍប៉ូលទេសចរណ៍មួយចំនួនសំខាន់ៗ។

ប៉ូលទេសចរណ៍នីមួយៗ នឹងត្រូវបានទទួលការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ទៅតាមសក្តានុពលនៃគោលដៅទាំងនោះ ព្រមទាំងមានការរៀបចំព្រឹត្តិការណ៍ថ្មីៗ ជាមូលដ្ឋានសម្រាប់ការទាក់ទាញភ្ញៀវទេសចរ និងមានការរៀបចំ និងការពង្រឹងយន្តការគាំទ្រនានាផងដែរ។ ទី២. យុទ្ធសាស្ត្រលើកកម្ពស់ការវិនិយោគ និងផ្សព្វផ្សាយ សំដៅទាក់ទាញការវិនិយោគ និងការចូលរួមពីសំណាក់វិស័យឯកជន ក្នុងការអភិវឌ្ឍទេសចរណ៍ខេត្តកែប ព្រមទាំងរៀបចំយន្តការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់កិត្តិនាមរបស់ខេត្តកែបជាគោលដៅទេសចរណ៍ប្រកបដោយ គុណភាពកម្រិតពិភពលោក។

និងទី៣. យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគាំទ្រ សំដៅអភិវឌ្ឍវិស័យនានាដែលគាំទ្រដល់ការអភិវឌ្ឍវិស័យ ទេសចរណ៍ខេត្តកែប និងស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានាក្នុងវិស័យទាំងនោះ ដែលក្នុងនោះ រួមមានដូចជាការគ្រប់គ្រងសំណល់រឹងនិងសំណល់រាវ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ជាដើម៕

ប្រភពពី៖ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី