SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ស្នើឱ្យប៉េរូពិនិត្យលទ្ធភាពវិនិយោគលើវិស័យឧស្សាហកម្ម និងទេសចរណ៍នៅកម្ពុជា បន្ថែមទៀត


ក្រសួងពាណិជ្ជកម្ម ស្នើឱ្យប៉េរូពិនិត្យលទ្ធភាពវិនិយោគលើវិស័យឧស្សាហកម្ម និងទេសចរណ៍នៅកម្ពុជា បន្ថែមទៀត
ពាណិជ្ជកម្ម

2025-06-05

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-06-05

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើឱ្យឯកឧត្តម Ricardo Estanislao Morote Canales ឯកអគ្គរដ្ឋទូតប្រទេសប៉េរូប្រចាំកម្ពុជា ពិនិត្យលទ្ធភាពជំរុញអ្នកវិនិយោគប៉េរូ មកវិនិយោគនៅកម្ពុជាលើវិស័យឧស្សាហកម្ម និងទេសចរណ៍ និងនាំចេញផលិតផលកៅស៊ូ អង្ករ របស់កម្ពុជាបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិនិយោគ និងការជំរុញពាណិជ្ជកម្មទ្វេភាគីដែលមានសក្តានុពលនៅក្នុងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដូចជា ផលិតផលស្រូវ និងកៅស៊ូ ជាដើម ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តម Ricardo Estanislao Morote Canales បានសន្យានឹងចែករំលែកការពិភាក្សានេះទៅកាន់វិស័យឯកជនរបស់ប្រទេសប៉េរូ ដោយសំដៅសិក្សាអំពីលទ្ធភាពមកវិនិយោគនៅកម្ពុជា ក្នុងវិស័យទាំងនេះ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី