2025-06-04
គិត បុប្ផា
2025-06-04
គិត បុប្ផា
ភ្នំពេញ៖ ក្នុងបរិយាកាសធុរកិច្ច ដែលពោរពេញដោយការប្រកួតប្រជែង នាពេលបច្ចុប្បន្ននេះ ការកសាងម៉ាកយីហោត្រូវតែមានភាពលេចធ្លោ ហើយក្នុងនោះស្លាកសញ្ញាតំណាង ក៏ជាផ្នែកមួយដែលធ្វើឱ្យទាក់ទាញចំណាប់អារម្មណ៍មហាជនផងដែរ។ បន្ថែមលើសពីនេះ ការក្សាម៉ាកសញ្ញាឱ្យរឹងមាំ និងឈរជើងលើទីផ្សារបានយូរ ពិតជាមានសំខាន់ណាស់ ដូច្នេះសហគ្រិនខ្មែរ បានចែករំលែកពីសសរស្តម្ភទាំង៥ ដើម្បីបង្កើតម៉ាកយីហោដ៏រឹងមាំ ដូចខាងក្រោម៖
១. គោលបំណង (Purpose) នៃម៉ាកយីហោ គឺជាបេសកកម្មស្នូល និងគុណតម្លៃ ដែលជំរុញអ្វីគ្រប់យ៉ាងនៃសកម្មភាពអាជីវកម្ម។ គោលបំណងនោះត្រូវតែច្បាស់លាស់ សង្ខេបខ្លី និងមានន័យក្ដោបគ្រប់ជ្រុងជ្រោយ ដែលឆ្លុះបញ្ចាំងពីគោលដៅ និងគុណតម្លៃរបស់ក្រុមហ៊ុន។ ម៉ាកយីហោ ដែលមានគោលបំណងរឹងមាំ នឹងអាចបង្កើនទំនុកចិត្តដល់អតិថិជន ហើយធ្វើឱ្យពួកគេយល់ពីគុណតម្លៃ និងចងចាឈ្មោះនៃផលិតផល។
២. ការកំណត់ទីតាំង (Positioning) ៖ សំដៅលើតម្លៃផលិតផលនៃម៉ាកយីហោ ដែលមានលក្ខណៈខុសគ្នាពីដៃគូប្រកួតប្រជែងរបស់ខ្លួន និងទាក់ទាញអតិថិជន។ ឧទាហរណ៍ ហាងលក់សម្លៀកបំពាក់មានតម្លៃថ្លៃ តែមានអតិថិជនច្រើន។ ដើម្បីអភិវឌ្ឍទីតាំងម៉ាកយីហោឱ្យរឹងមាំ អាជីវកម្មត្រូវឈ្វេងយល់ពីអតិថិជនគោលដៅ និងតម្រូវការរបស់ពួកគេ ហើយបន្ទាប់មកបង្កើតសារដែលស័ក្តិសមនឹងពួកគេ។
៣. បុគ្គលិកលក្ខណៈ (Personality) របស់យីហោ គឺជាសំឡេង និងទឹកដម ដែលមានភាពខុសប្លែកពីគេ ហើយក៏បង្ហាញពីធម្មជាតិ នៃអាជីវកម្មផងដែរ។ បុគ្គលិកលក្ខណៈ ជាផ្នែកមួយក្នុងការទំនាក់ទំនងជាមួយអតិថិជន ហើយយីហោដែលមានបុគ្គលិកលក្ខណៈរឹងមាំ នឹងអាចបង្កើតទំនាក់ទំនងអារម្មណ៍ជាមួយអតិថិជនរបស់ខ្លួន បង្កើតទំនុកចិត្ត និងភាពស្មោះត្រង់។
៤. ការយល់ឃើញ (Perception) របស់អតិថិជន ដែលជាចំណុចដ៏ពិសេសមួយ ហើយអាជីវកម្ម គួរសិក្សាឈ្វេងយល់ពីការបង្កើតរូបភាព និងកេរ្តិ៍ឈ្មោះម៉ាកយីហោនៅក្នុងគំនិតរបស់អតិថិជនរបស់ខ្លួន ដោយធ្វើម៉េចឱ្យអតិថិជន គិតដល់ម៉ាកយីហោយើងពេលគេចង់ទិញផលិតផលអ្វីមួយដែលយើងមាន។
៥. ការផ្សព្វផ្សាយ (Promotion) គឺជារបៀបដែលយីហោ ទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន។ វាជាការផ្សាយពាណិជ្ជកម្ម ការធ្វើទីផ្សារ និងមាតិកាផ្សេងៗ ដែលម៉ាកយីហោប្រើប្រាស់ដើម្បីកសាងការយល់ដឹង និងជំរុញការលក់។ យុទ្ធសាស្ត្រផ្សព្វផ្សាយដ៏ខ្លាំងមួយ នឹងអាចរីកសុះសាយទៅដល់ទស្សនិកជនគោលដៅបានឆាប់ និងបង្កើតចំណាប់អារម្មណ៍វិជ្ជមានចំពោះម៉ាកយីហោបានរហ័ស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី