2025-06-03
គិត បុប្ផា
2025-06-03
គិត បុប្ផា
ភ្នំពេញ៖ លោក Liu Jinghua អនុប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចចិន លើកឡើងថា មជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចចិន មានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា និងស្វែងយល់បន្ថែមពីគោលនយោបាយ ព្រមទាំងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាល។
ក្នុងកិច្ចពិភាក្សា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ជាមួយ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោក Liu Jinghua ក៏បានសន្យាថា នឹងព្យាយាមផ្សព្វផ្សាយព័ត៌មានស្តីពី វិនិយោគ និងកៀរគរវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនទ្បើងថែមទៀត។
នាឱកាសនោះ ឯកឧត្តម សួន សុផល បានលើកឡើងពីរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគដែលបើកចំហ មានតម្លាភាព និងព្រមទាំងការលើកទឹកចិត្តផ្សេងៗ ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី