SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ចេកក្រៀម គ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយ ទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនា ក្នុងកម្មវិធីពិធីបុណ្យមិត្តភាពទីក្រុងសេអ៊ូល


ចេកក្រៀម គ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយ ទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនា ក្នុងកម្មវិធីពិធីបុណ្យមិត្តភាពទីក្រុងសេអ៊ូល
ពាណិជ្ជកម្ម

2025-05-28

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-05-28

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ផលិតផលចេកក្រៀម គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ម្រេច វត្ថុសិល្បៈ និងគោលដៅទេសចរណ៍ នៅកម្ពុជា ដែលបានរៀបចំដាក់បង្ហាញដោយលោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅក្នុងកម្មវិធីពិធីបុណ្យមិត្តភាពទីក្រុងសេអ៊ូល (Seoul Friendship Festival) ទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនាយ៉ាងច្រើនកុះករ។

ក្នុងកម្មវិធី ដែលធ្វើឡើងរយៈពេល២ថ្ងៃ គឺកាលពីថ្ងៃទី២៤ និងទី២៥ ខែឧសភា ឆ្នាំ២០២៥ ដែលរៀបចំដោយសាលាក្រុងសេអ៊ូល the Seoul Metropolitan Government (SMG) សហការជាមួយសា្ថនទូតនានាប្រចាំនៅកូរ៉េ ស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល ក៏បានរៀបចំស្តង់ផ្សព្វផ្សាយផលិតផលសក្តានុពលសម្រាប់នាំចេញ វត្ថុអនុស្សារីយ៍ វប្បធម៌ ទេសចរណ៍ ស្តង់ម្ហូបអាហារ (នំបញ្ចុក សាច់គោអាំង នំគម និងនំអន្សម) និងការសម្ដែងសិល្បៈ ដែលទទួលបានការចាប់អារម្មណ៍ និងអ្នកទស្សនាបានទិញអាហាររបស់ខ្មែរយ៉ាងច្រើនផងដែរ។

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការសម្តែងសិល្បៈវប្បធម៌ពិភពលោកចំនួន ១២ក្រុម ស្តង់តាំងបង្ហាញផ្សព្វផ្សាយផលិតផលរបស់ស្ថានទូតចំនួន ៤៦ស្តង់ ម្ហូបអាហារ ៤៨ស្តង់ លក់បង្អែម និងសកម្មភាពផ្សេងៗនៅក្នុង K-Culture Zone ព្រមទាំងការសម្ដែងសិល្បៈវប្បធម៌ចម្រុះជាតិសាសន៍ជុំវិញពិភពលោក ក្រោមប្រធានបទ «ទីក្រុងសេអ៊ូល និងពិភពលោក ការរួមគ្នាតាមរយៈវប្បធម៌» នៅទីតាំង Dongdaemun Design Plaza ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី