2025-05-23
ទូច សូរិយា
2025-05-23
ទូច សូរិយា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ (ARDB) នឹងចុះជួបសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ដើម្បីពិភាក្សាអំពីតម្រូវការកម្ចីរបស់សហគមន៍សម្រាប់ចាប់ផ្តើមផលិតកម្មម្ទេស ដោយប្រើប្រាស់ប្រភពទឹកតាមផ្ទះ អណ្តូង ស្រះ និងការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម និងក្រុមហ៊ុនទិញម្ទេស ដែលជំហានដំបូងត្រូវរួមអនុវត្តពីសមាជិក ៧០គ្រួសារសិនក្នុងឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា ផែនការធុរកិច្ចម្ទេស បានរៀបចំ និងបានកំពុងពិនិត្យអនុម័តដែលគ្រោងផលិតម្ទេសតាមកិច្ចសន្យារវាងក្រុមហ៊ុនដៃគូ និងសហគមន៍ ដែលសម្របសម្រួលដោយក្រសួងកសិកម្ម តាមរយ:ថវិកាជំនួយឥតសំណងទុន ៤០% វិនិយោគបំពេញបន្ថែមពីគម្រោង CASDP និងការសម្របសម្រួលទំនាក់ទំនងផ្តល់កម្ចីជាមួយធនាគារ ARDB។
ឯកឧត្តម ហ៊ាន វណ្ណហន បានបន្តថា ក្នុងក្របខ័ណ្ឌគម្រោង CASDP សហគមន៍កសិកម្មទំនើបនេះ មានធុរកិច្ចម្ទេស ១៣៣គ្រួសារ លើផ្ទៃដីដាំដុះ ៣៨ ហិកតា ដោយរួមបញ្ចូលការសាងសង់ប្រព័ន្ធស្រោចស្រព ស្តារអាងទឹក ជីកស្រះ និងតទុយោទឹកបញ្ជូនទឹកដល់ចម្ការម្ទេស។ បន្ទាប់ពីជំនួបពិភាក្សានេះ ក្រុមការងារចុះពិនិត្យទីតាំងគ្រោងស្តារអភិវឌ្ឍប្រព័ន្ធស្រោចស្រព ដែលបានសិក្សារួច និងដាក់សំណើអនុម័តដេញថ្លៃសាងសង់ ដោយប្រើប្រាស់កញ្ចប់ថវិកាគម្រោង CASDP របស់ក្រសួងធនធានទឹក និងឧតុនិយម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី