2025-05-03
ទូច សូរិយា
2025-05-03
ទូច សូរិយា
ភ្នំពេញ៖ OpenAI បានប្រកាសកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ថា អ្នកប្រើប្រាស់នឹងអាចទិញផលិតផលតាមរយៈ ChatGPT បានក្នុងពេលឆាប់ៗខាងមុខនេះ។ ការដាក់ឱ្យដំណើរការនៃប៊ូតុងទិញទំនិញសម្រាប់មុខងារ Search ដែលដំណើរការដោយ AI នេះ នឹងដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ទូទៅទាំងអស់ មិនថាពួកគេជាអ្នកប្រើប្រាស់ដែលបាន Sign In ឬមិនបាន Sign In នោះទេ។
ការទិញទំនិញនេះ អ្នកទិញមិនអាចទូទាត់ប្រាក់នៅក្នុង ChatGPT បានទេ តែផ្ទុយទៅវិញ នៅពេលដែលអ្នកចុចលើផលិតផលណាមួយ ពួកគេនឹងត្រូវបានបញ្ជូនបន្តទៅកាន់គេហទំព័ររបស់អ្នកលក់ ដើម្បីធ្វើប្រតិបត្តិការផ្ទាល់តែម្តង។ ជាមួយគ្នានេះ លោក Adam Fry ដែលជាអ្នកដឹកនាំស្វែងរកផលិតផលនៃ ChatGPT បានបញ្ជាក់ថា ការណែនាំអំពីផលិតផល ដែលបង្ហាញដល់អ្នកទិញ គឺផ្អែកលើអ្វីដែល ChatGPT ចងចាំអំពីចំណូលចិត្តរបស់អ្នកប្រើប្រាស់ ក៏ដូចជាការវាយតម្លៃផលិតផលដែលទាញចេញពីគេហទំព័រផ្សេងៗ៕
នាំមកជូនដោយ