2025-04-30
គន ម៉េងហុង
2025-04-30
គន ម៉េងហុង
ភ្នំពេញ៖ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត ចំនួន១៩ ខិតខំផ្សព្វផ្សាយ និងជំរុញអាជីវករ ឱ្យចូលរួមលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី បន្ថែមទៀត ដើម្បីទទួលបានជោគជ័យក្នុងការអនុវត្តគម្រោងតាមការរំពឹងទុក។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តការដាក់លក់ផលិតផលខ្មែរ តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ប្រចាំខែមីនា និងមេសា ឆ្នាំ២០២៥ ក្រោមកិច្ចសហការជំរុញ និងបង្កើតការលក់ផលិតផលខ្មែររវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) កាលពីថ្ងៃទី២៨ មេសា តំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៩ បានរាយការណ៍អំពីបញ្ហាប្រឈម និងបានលើកជាសំណូមពរ ដល់ក្រុមហ៊ុន ភីធីធី ដើម្បីស្វែងរកដំណោះស្រាយ និងសម្របសម្រួលបន្ថែមផងដែរ។
កិច្ចប្រជុំខាងលើនេះ ដែលមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៩ និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ បានរាយការណ៍អំពីវឌ្ឍនភាពការងារ ក្នុងខែមីនា និងមេសា នៃការអនុវត្តការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ចំនួន ៣០ទីតាំង នៅតាមបណ្តារាជធានី-ខេត្តទាំង១៩ នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី