2025-04-20
គិត បុប្ផា
2025-04-20
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងចិន ឯកភាពពន្លឿនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដោយក្នុងនោះភាគីទាំងពីរ នឹងបន្តជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអាទិភាពចំនួន០៦ និងពន្លឿនការកសាង «ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។
បើតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងចិន ស្តីពីការកសាងសហគមន៍វាសនារួម គ្រប់រដូវកាល ក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល កម្ពុជា និងចិន ក៏បានព្រមព្រៀងពង្រឹងទំនុកចិត្តនយោបាយ ពង្រីកកិច្ចសហការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ផ្លាស់ប្តូរឱ្យបានញឹកញាប់រវាងប្រជាជននិងប្រជាជន និងពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រប្រកបដោយស្តង់ដាខ្ពស់។ កម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង រួមមានការកសាង សហគមន៍វាសនារួមសម្រាប់មនុស្សជាតិ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល។
កម្ពុជា ជឿជាក់ថា គំនិតផ្តួចផ្តើមខាងលើនេះ នឹងនាំមកនូវការការពារផលប្រយោជន៍រួមរបស់មនុស្សជាតិ ការលើកកម្ពស់បុព្វហេតុសន្តិភាព យុត្តិធម៌ និងវឌ្ឍនភាពរបស់ប្រជាជនទូទាំងសកលលោក ហើយឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមសម្រាប់ពិភពលោកមួយល្អប្រសើរ។ កម្ពុជា និងចិន នឹងបន្តប្រឹងប្រែងជំរុញការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ និងរួមចំណែកជាវិជ្ជមានក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ។ គួរបញ្ជាក់ថា ការឯកភាពនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី