2025-04-20
គិត បុប្ផា
2025-04-20
គិត បុប្ផា
ភ្នំពេញ៖ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងសហការបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីបង្កើនចំណេះដឹងបច្ចេកទេសស្ដង់ដារក្នុងសង្វាក់ផលិតកម្មអាហារ។
ចំពោះសហគ្រាសចំនួន១២០ ដែលចូលរួម នឹងត្រូវបានជ្រើសរើស សម្រាប់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ដូចជា៖ សុវត្ថិភាពចំណីអាហារ, ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពក្នុងចង្វាក់ផលិតកម្ម, ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម និងបរិវត្តកម្មឌីជីថល។ ក្រោយវគ្គបណ្ដុះបណ្ដាល សហគ្រាសចំនួន៣ នៅតាមតំបន់គោលដៅនីមួយៗ នឹងត្រូវបានជ្រើសរើស សម្រាប់ទទួលការប្រឹក្សាយោបល់លើផ្នែកសុវត្ថិភាពចំណីអាហារ និងការប្រើប្រាស់ធនធានក្នុងសង្វាក់ផលិតកម្ម នៅក្នុងអាជីវកម្ម។
សហគ្រាស ដែលអាចចូលរួមក្នុងវគ្គខាងលើបាន គឺត្រូវមានអាជីវកម្មពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មកែច្នៃកសិចំណីអាហារ ឬផលិតផលដែលគាំទ្រវិស័យទេសចរណ៍ និងមានទីតាំងស្ថិតក្នុងខេត្តក្រុងគោលដៅរបស់គម្រោង ដូចជាភ្នំពេញ កំពង់ធំ កំពង់ចាម បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ សហគ្រាស ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ចូលរួមកម្មវិធី និងគោលបំណងពង្រឹងគុណភាពផលិតកម្ម ដើម្បីពង្រីកទីផ្សារ ឬនាំចេញ និងមានបុគ្គលិកធ្វើការយ៉ាងតិច ៥នាក់។ សហគ្រាស ត្រូវមានឆន្ទៈផ្ដល់ឱកាសការងារសមរម្យដល់យុវជន និងវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិក ដើម្បីអភិវឌ្ឍន៍ជំនាញ និងលើកកម្ពស់លក្ខខណ្ឌការងារសមរម្យ និងត្រូវអនុវត្តចំណេះដឹង ឬបន្តផែនការពង្រឹងអាជីវកម្ម និងមិនមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងលក្ខខណ្ឌការងារ (ការប្រើប្រាស់ពលកម្មកុមារ)។
សិក្ខាកាម ដែលត្រូវបានជ្រើសរើសឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបេ្តជ្ញាចូលរៀនគ្រប់ ២០ម៉ោង រហូតដល់បញ្ចប់កម្មវិធីសិក្សា ដើម្បីទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការចូលរួម និងមិនអាចផ្លាស់ប្ដូរសមាសភាពសិក្ខាកាមចូលរួមនៅក្នុងកំឡុងវគ្គបណ្ដុះបណ្ដាលបានទេ។ វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើង នៅថ្ងៃទី៧ ទី៨ និងទី៩ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរឧស្សាហកម្ម ខេត្តកំពង់ធំ ដោយក្នុងនោះសហគ្រាស អាចដាក់តាមតំណភ្ជាប់ https://forms.gle/gDvn7D4SbvM6mMEK7។ ចំពោះព័ត៌មានលម្អិត អាចទាក់ទងលេខ ០១១ ៣២២ ២៧៣ ឬអ៊ីម៉ែល [email protected] ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី