SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ការអភិវឌ្ឍតំបន់ខ្នងផ្សារ នឹងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការបង្កើតគោលដៅលំហែបៃតង


ការអភិវឌ្ឍតំបន់ខ្នងផ្សារ នឹងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការបង្កើតគោលដៅលំហែបៃតង
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-12

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-12

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានអនុម័តផែនការអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការបង្កើតគោលដៅលំហែបៃតង។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានពិភាក្សាពីការសាងសង់ផ្លូវទៅកាន់តំបន់ខ្នងផ្សារ ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CSLEP ផងដែរ។

កិច្ចប្រជុំ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដែលពិនិត្យទៅលើលទ្ធភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដោយចាប់ផ្តើមពីការជួសជុលកែលម្អផ្លូវជាយុទ្ធសាស្ត្រឱ្យមានភាពធន់ និងមាននិរន្តរភាព គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរមកកាន់តំបន់ភ្នំខ្នងផ្សារ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសអនុម័តគម្រោងអភិវឌ្ឍន៍នេះ។ គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារនេះ នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ទីតាំងចតរថយន្ត បន្ទប់ទឹក និងកន្លែងងូតទឹក មជ្ឈមណ្ឌលព័ត៌មាន មជ្ឈមណ្ឌលសង្គ្រោះបឋម អាហារដ្ឋាន និងការអភិវឌ្ឍទីតាំងសម្រាប់បោះតង់ជាដើម ដែលការរចនាគិតគូរបញ្ចូលស្ថាបត្យកម្មខ្មែរ ប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ជំនួសឱ្យថាមពលអគ្គិសនី។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា រួមទាំងធនាគារពិភពលោក និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងនេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មួយនេះ តម្រូវឱ្យក្រសួង ស្ថាប័ន រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់របស់រាជរដ្ឋាភិបាល និងបម្រើឱ្យប្រយោជន៍សហគមន៍មូលដ្ឋានផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី