2025-04-11
គិត បុប្ផា
2025-04-11
គិត បុប្ផា
ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងគាំទ្រផ្នែកពន្ធដារ និងពន្ធគយ ដល់គម្រោងវិនិយោគនៅខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី ដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) ហើយត្រូវចាប់ផ្តើមដំណើរការ នៅក្នុងឆ្នាំ ២០២៥ ដល់ ២០២៨។
តាមរយៈ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» ធុរជន នឹងទទួលបានការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ និងការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន។ លើសពីនេះ សកម្មភាពធុរកិច្ច ដែលកំពុងដំណើរការក្នុងខេត្តទាំង៤ តែមិនទាន់បានចុះបញ្ជីពន្ធដារ ក៏អាចចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ២០២៥ ដើម្បីទទួលបានការលើកលែងនូវពិន័យទោសទណ្ឌ, បំណុលពន្ធ និងការផាកពិន័យជាប្រាក់ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ផងដែរ។
រាជរដ្ឋាភិបាល ក៏បានឱ្យគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលមានទុនវិនិយោគសមមូលចាប់ពី ១០ម៉ឺនដុល្លារ អាចស្នើសុំចុះបញ្ជីជា គ.ល.គ. បាន ដើម្បីទទួលការលើកទឹកចិត្ត និងបានត្រៀមថវិកាមួយចំនួន ដើម្បីដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank)។
រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីពង្រីកមូលដ្ឋានសេដ្ឋកិច្ចនៅបណ្តាខេត្ត ដែលនៅឆ្ងាយពី មជ្ឈមណ្ឌលកំណើន អភិវឌ្ឍន៍វិស័យគន្លឹះ និងប្រភពកំណើនថ្មីរបស់សេដ្ឋកិច្ចជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី