2025-03-30
គិត បុប្ផា
2025-03-30
គិត បុប្ផា
ភ្នំពេញ៖ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក លាវ ស៊ូអ៊ី អគ្គនាយករងនៃ អគ្គលេខាធិការដ្ឋាន នៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន - អាស៊ាន (CABIS) ពិភាក្សាអំពីស្ថានភាព និងសក្តានុពលវិនិយោគលើវិស័យបច្ចេកវិទ្យា AI អណ្តូងរ៉ែមាស ការកែច្នៃម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជា។
ក្រៅពីវិស័យខាងលើ ភាគីទាំងពីរ ក៏បានជជែកពីសក្តានុពលវិនិយោគលើវិស័យសុខាភិបាល ការថែទាំសុខភាព ភស្តុភារកម្ម និងចំណីសត្វនៅកម្ពុជា ផងដែរ។ ក្នុងជំនួប កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥ លោក លាវ ស៊ូអ៊ី ក៏បានលើកឡើងពីការផ្សព្វផ្សាយប្រមូលធាតុចូល និងស្នើសុំការគាំទ្រ ពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិនអាស៊ាន លើកទី២២ នៅប្រទេសចិន។
ក្នុងឱកាសនេះ លោក លាវ ស៊ូអ៊ី បានអញ្ជើញសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន - អាស៊ាន លើកទី២២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណានីង ប្រទេសចិន នៅខែកញ្ញា ទៀតផង។ នេះបើតាមការចុះផ្សាយរបស់ សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី