2025-03-12
ឃី ភារៈ
2025-03-12
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ប្តេជ្ញាបំពេញបេសកកម្មនៅកម្ពុជា ដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាពង្រឹង និងពង្រីកទំនាក់ទំនងរវាងថៃ និងកម្ពុជា ឱ្យកាន់តែល្អប្រសើរជាពិសេសការកៀរគរអ្នកវិនិយោគរបស់ថៃ មកកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ សម្តេចតេជោ ហ៊ុន សែន។
ក្នុងជំនួបជាមួយ ឯកឧត្តម Tull Traisorat កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការពេញចិត្តចំពោះទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ដោយក្នុងឆ្នាំ២០២៤ បានកើនឡើងរហូត ១០ពាន់លានដុល្លារ ធៀបឆ្នាំ២០២៣ ដែលមានត្រឹម ៨ពាន់លានដុល្លារ។ ការកើនឡើងនេះបានបង្ហាញអំពីទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ រវាងប្រទេសទាំងពីរ។
បន្ថែមលើនេះ សម្ដេចតេជោ ក៏បានលើកឡើងពីកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ ដែលក្នុងនោះកំណើនភ្ញៀវទេសចរថៃមកកាន់ប្រទេសកម្ពុជា មានការកើនឡើង ដែលឆ្នាំ២០២៤ មានរហូតដល់ ២លាននាក់ ឈរនៅលំដាប់ទី១ ក្នុងចំណោមទេសចរណ៍បរទេស។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តថា សម្រាប់ទេសចរណ៍កម្ពុជាទៅប្រទេសថៃវិញគឺ ប្រមាណ ៥៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ ដែលនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី